ប៉ូលិស​ខេត្តស្ទឹងត្រែង​ឃាត់​បាន​ជនសង្ស័យ​ម្នាក់​ឆបោក​យក​ម៉ូតូ

    ​ស្ទឹងត្រែង ៖ កម្លាំង​ប៉ូលិស​ជំនាញ​ការិយាល័យ​ព្រហ្មទណ្ឌ កម្រិត​ស្រាល បាន​សហការ​ជាមួយ​កម្លាំង​ប៉ូលិស​ជំនាញ​ខេត្តស្ទឹងត្រែង បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ និងវត្ថុតាង​ម៉ូតូ​មួយគ្រឿង​កាលពី​វេលា​ម៉ោង​៣​កន្លះ​រសៀល​ថ្ងៃទី៤ ​ខែធ្នូ ឆ្នាំ​២០១៦ ​បន្ទាប់ពី​ឆបោក​យក​ម៉ូតូ​មួយគ្រឿង នៅ​ចំណុច​ភូមិ៤ ​សង្កាត់​កាចា​ញ ក្រុង​បាន​លុង ខេត្តរតនគិរី​។​

​    ​ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ ទេស ស៊ី​ធឿន ភេទប្រុស អាយុ​៣០ឆ្នាំ ជនជាតិ ខ្មែរ​មាន ទីលំនៅ​ភូមិ ២ សង្កាត់កា​ចាញ ក្រុង​បាន​លុង ខេត្តរតនគិរី មុខរបរមិន​ពិតប្រាកដ។ ចំណែក​ជនរងគ្រោះឈ្មោះ គួ​យ អ៊ាង ភេទស្រី អាយុ​៤៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ៤ ​សង្កាត់កា​ចាញ ក្រុង​បានលុង ខេត្តរតនគិរី។​

​    ​ប៉ូលិស​បន្តថា កាលពី​វេលា​ម៉ោង ៦​ ព្រឹក ថ្ងៃទី៣ ​ខែធ្នូ ឆ្នាំ​២០១៦ ​មាន​ករណី​ឆបោក ម៉ូតូ មួយគ្រឿង ម៉ាក ហុងដា ស៊េរី២០១២ ​ពណ៌ខ្មៅ លេខ​តួ និង លេខ​ម៉ាស៊ីន 8556306 ពាក់​ស្លាក​លេខ រតនគិរី 1A-7112។ ​ក្រោយពី​បាន ទទួលបណ្តឹង​ភ្លាម​ប៉ូលិស​ក៏បាន​ស្រាវជ្រាវ​ និង​ចាប់ខ្លួនបាន​នៅវេលា​ម៉ោង​៣​កន្លះ​ល្ងាច​ថ្ងៃទី​៤​ ធ្នូ​២ ០១៦​នេះ​។​

​    ​បច្ចុប្បន្ន​ជនសង្ស័យ​ឃាត់ ខ្លួន​នៅ​ស្នងការដ្ឋាន​ប៉ូលិស​ខេត្តស្ទឹងត្រែង​ ហើយ​បានប្រគល់​មកឱ្យ​សមត្ថកិច្ច​ខេត្តរតនគិរី ដើម្បី​បំពេញ​នីតិវិធី​បន្ត៕​

Unnamed adverise with khmeread

មតិយោបល់