ក្មេងស្ទាវ​វ៉ៃ​គ្នា​ផ្អើល​ក្រុង​កំពង់ឆ្នាំង!!! ​ឃាត់​បាន​ ៨ ​នាក់​បញ្ជូនទៅ​តុលាការ​

    កំពង់ឆ្នាំង ៖ ក្មេងស្ទាវ​ ២​ ​ក្រុម​បាន​វ៉ៃ​គ្នា​ផ្អើល​ក្រុង​កំពង់ឆ្នាំង​ ត្រូវបាន​ប៉ូលិស​ឃាត់​បាន​ ៨ ​នាក់​បញ្ជូនទៅ​តុលាការ​នា​ថ្ងៃ​សៅរ៍​ម្សិលមិញនៅ​ចំណុច​សួនច្បារ​មុខ មេ​ប​ញ្ជា​ការ​កង​រាជ​អាវុធ​ហ​ត្តខេត្ត ស្ថិតនៅ​ភូមិ​កណ្តាល​ សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង ខេត្ត​កំពង់ឆ្នាំង​។​

    ប៉ូលិស​និយាយថា អំពើហិង្សា​ខាងលើនេះ​បង្ក ឡើ​ង ដោយ​ក្រុមមនុស្ស ២ ក្រុម​គឺ  ក្រុមទី​១​រួមមាន ១.​ឈ្មោះ​ ឆៃ សុ​ភ័​ក្រ ភេ​ទប្រុស អាយុ​១៧​ឆ្នាំ​, ២.​ឈ្មោះ​ ​ឃុន ​ឆេ​ង​ទ្បា​លីន ​ភេ​ទប្រុស​ អាយុ​២០​ឆ្នាំ​, ៣.​ឈ្មោះ​ ​មឿ​ន ប៊ុ​ន​ធីប ភេ​ទ ប្រុស អាយុ​១៩​ឆ្នាំ​និង​៤.​ឈ្មោះ​ ​សុខ ប៉ូ​ទ្បូ ភេ​ទប្រុស អាយុ​១៨​ឆ្នាំ ​ទាំង​ ៤​ នាក់​ជាតិ​ខ្មែរ នៅ​ភូមិ​ទី​១ សង្កាត់​ខ្សា​ម ក្រុង​កំពង់ឆ្នាំង ខេត្ត​កំពង់ឆ្នាំង​។​

    ចំណែក ក្រុមទី​២​រួមមាន ១.ឈ្មោះ​ ​បេង ប៊ុ​ន​ឈួ ភេ​ទប្រុស អាយុ​១៧​ឆ្នាំ​, ២.​ឈ្មោះ​ ​ពាញ ប៉ិន ភេ​ទប្រុស អាយុ​១៩​ឆ្នាំ​, ៣.​ឈ្មោះ​ ​គិ​ន កុយភេ​ទប្រុស អាយុ​១៦​ឆ្នាំ​ និង​៤.ឈ្មោះ​ ​ហេង ហួយ ភេ​ទប្រុស អាយុ​១៩​ឆ្នាំ ទាំង​៤​នាក់​នៅ​ភូមិ ស្រែថ្មី ស្រុក​រលា​ប្អៀរ ​ខេត្តកំពង់ឆ្នាំង បណ្តាលឱ្យមាន​របួសទាំង​សងខាង។​

    ប៉ូលិស​បាន​ឃាត់ខ្លួន​ និងកសាង​សំណុំរឿង តាម​នីតិវិធី​ នឹងប​ញ្ជូនទៅ​អយ្យការអម​សាលា ដំបូង​ខេត្ត​កំពង់ឆ្នាំង​៕

Unnamed %281%29 adverise with khmeread
Loading ad ...