កម្លាំង​អាវុធហត្ថ ឃាត់ខ្លួន​មនុស្ស​ប្រុស​ស្រី​ ៥ ​នាក់​ជាមុខសញ្ញា​ក្រុមចោរ​គាស់​បន្ទប់​​ (មានវីដេអូ)

    ភ្នំពេញ ៖ កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ប្រចាំ​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ចាប់​មុខសញ្ញា​ក្រុមចោរ​គាស់​បន្ទប់ ឃាត់ខ្លួន​មនុស្ស​ប្រុស​ស្រី​ចំនួន​៥​ នាក់ (​ស្រី​ ៣ ​នាក់ )​ដកហូត​ម៉ូតូ​ ​១ ​គ្រឿង ​និង​វត្ថុតាង​មួយចំនួន។​

    ប្រតិបត្តិការ​ខាងលើនេះ ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃទី​០៤ ខែធ្នូ ឆ្នាំ​២០១៦​នេះ យោងតាម​បណ្តឹង​ផ្ទាល់មាត់​ពី​ប្រជាពលរដ្ឋ ថា​មាន​ករណី ចោរ​គាស់​បន្ទប់ នៅ​ចំណុច​បន្ទប់​ជួល​លេខ​៤ ផ្លូវ​បេតុង ភូមិ​ទួល​ពង្រ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ។​

    វត្ថុតាង​ដកហូត​បានរួម​មាន ម៉ូតូ​០១​គ្រឿង​ម៉ាក​ហុងដា​សេ​១២៥​ ពណ៌​ខ្មៅ ស្លាក​លេខ​ភ្នំពេញ​ 1Y-9343,​ អត្តសញ្ញាណ​បណ្ណ​ចំនួន​ ០៣ ​សន្លឹក, ​បណ្ណ​ប្រកាស​អាពាហ៍ពិពាហ៍ ចំនួន​០១​សន្លឹក​,​ សៀវភៅ​គ្រួសារ ចំនួន​០១​សន្លឹក។ ​យ៉ាងណាក៏ដោយ​សមត្ថកិច្ច​មិនទាន់​បង្ហាញ​ពី​អត្តសញ្ញាណ​ជនសង្ស័យ​នៅឡើយ។​

    បច្ចុប្បន្ន​ជនសង្ស័យ​និង​វត្ថុតាង​ខាងលើ ត្រូវបាន​បញ្ជូនទៅ​អាវុធហត្ថ​រាជធានី​ភ្នំពេញ ដើម្បី​បន្ត​និតិ​វិធី​៕


 

adverise with khmeread