adverise with khmeread %e1%9e%85%e1%9f%84%e1%9e%9a%e1%9e%9b%e1%9e%bd%e1%9e%85%e1%9e%82%e1%9f%84%e1%9e%8a%e1%9f%8f%e1%9e%9f%e1%9e%80%e1%9e%98%e1%9f%92%e1%9e%98%e1%9e%98%e1%9f%92%e1%9e%93%e1%9e%b6%e1%9e%80%e1%9f%8b%e1%9e%8f%e1%9f%92%e1%9e%9a%e1%9e%bc%e1%9e%9c%e1%9e%94%e1%9f%89%e1%9e%bc%e1%9e%9b%e1%9e%b7%e1%9e%9f%e1%9e%85%e1%9e%b6%e1%9e%94%e1%9f%8b%e1%9e%81%e1%9f%92%e1%9e%9b%e1%9e%bd%e1%9e%93

ចោរលួចគោដ៏សកម្មម្នាក់ត្រូវប៉ូលិសចាប់ខ្លួន

 ភ្នំពេញ ៖ បុរសម្នាក់ដែលសមត្ថកិច្ចអះអាងថា ជាចោរលួចគោកាប់យកសាច់បន្សល់ទុកតែឆ្អឹងដ៏សកម្មត្រូវបានចាប់ខ្លួនកាលពីវេលាម៉ោង១១កន្លះថ្ងៃទី២៨វិច្ឆិកាកន្លងទៅនេះ នៅចំណុចភូមិទួលស្រម៉ សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យខណ:កំពុងលួចគោមួយក្បាលជាក់ស្តែងតែម្តង។
     ប៉ូលិសបានឲ្យដឹងថា ជនសង្ស័យឈ្មោះសេង វិត អាយុ២៧ឆ្នាំស្នាក់នៅផ្ទះជួល ក្នុងបុរីកំបូល ភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ។ចំណែកម្ចាស់គោឈ្មោះជិន រស់ភេទប្រុសអាយុ៣៨ឆ្នាំ ជាកសិករស្នាក់នៅភូមិខាងលើ។
     ប៉ូលិសបន្តថា ដំបូងម្ចាស់គោបានយកគោទៅចងស៊ីស្មៅនៅក្រោយផ្ទះ ។មួយសន្ទុះក្រោយមកបានទៅមើលគោបាត់ ក៏ប្តឹងប្រជាការពារ។ក្រោយពីឮការប្រកាសអាយកូម ប៉ូលិសប៉ុស្តិ៍កំបូលក៏ស្ទាក់ចាប់បានភ្លាមៗតែម្តង៕

adverise with khmeread

មតិយោបល់