adverise with khmeread Costa

​របួស​របស់ Diego Costa ធ្វើ​ឲ្យ​លោក Guus Hiddink ព្រួយបារម្ភ​ពី​បញ្ហា​ខ្សែប្រយុទ្ធ​

​លោក Guus Hiddink ទទួលស្គាល់ថា​បញ្ហា​របួស​ស្មងជើង​របស់​កីឡាករ Diego Costa ប្រហែលជា​កត្តា​មួយ​ដែល​ជម្រុញ​ឲ្យ​មានការ​ដោះដូរ​ខ្សែប្រយុទ្ធ​ថ្មី​ក្នុង​ខែ​នេះ​។​

​ខ្សែប្រយុទ្ធ​ដ៏​សំខាន់​របស់​ក្រុម​តោ​ខៀវ Chelsea ត្រូវ​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​កាលពី​យប់​ថ្ងៃ​សៅរ៍ បន្ទាប់ពី​ទទួលរង​ការប៉ះទង្គិច​គ្នា​ក្នុងអំឡុង​ការប្រកួត​ជាមួយ​ក្រុម Everton ក្នុង​លទ្ធផល ៣-៣ កាលពី​ថ្ងៃ​សៅរ៍​។

​ឆ្អឹង​ស្មងជើង​របស់​ខ្សែប្រយុទ្ធ​រូបនេះ​ត្រូវបាន​គេ​អះអាងថា​គ្រាន់​តែមាន​ស្នាម​ជាំ​តែប៉ុណ្ណោះ ប៉ុន្តែ​ក្រុម​តោ​ខៀវ​ភ័យ​បែកញើស​ចំពោះ​បញ្ហា​កីឡាករ​រូបនេះ ដោយ​បារម្ភ​ថា​តើ​គួរតែ​ដាក់​គាត់​ចូល​លេង​ឬក៏​អត់​សម្រាប់​ជំនួប​ដ៏​ធំ​ក្នុង​ទឹកដី Emirates របស់​ក្រុម​កាំភ្លើង​ធំ Arsenal នៅ​ថ្ងៃអាទិត្យ​ខាងមុខនេះ​។​

​ហើយ​ប្រសិនបើ​កីឡាករ​សញ្ជាតិ​ដើម​ប្រេ​ស៊ី​លលេង​ឲ្យ​ក្រុម​ជម្រើសជាតិ​អេ​ស្ប៉ា​ញ​រូបនេះ​មិនមាន​វត្តមាន​ក្នុ​ការប្រកួត លោក Guus Hiddink នឹងត្រូវ​បង្ខំចិត្ត​ដាក់​កីឡាករ Loic Remy ជា​ខ្សែប្រយុទ្ធ​ដែល​គ្មាន​បញ្ហា​របួស​តែ​ម្នាក់​គត់​សម្រាប់​ជម្រើស​ដំបូង​របស់គាត់​។​

​ក្រុម Chelsea បាន​ព្យាយាម​ទាក់ទង​ជាមួយ​ខ្សែប្រយុទ្ធ​កំពូលៗ​ជាច្រើន រួមមាន ខ្សែប្រយុទ្ធ​ក្រុម Leicester កីឡាករ Jamie Vardy , Saido Beranhino, កីឡាករ Carlos Bacca របស់ AC Milan ហើយ​និង​ខ្សែប្រយុទ្ធ​សញ្ជាតិ​ប្រេ​ស៊ី​ល Alexandre Pato ផងដែរ​។​

​ហើយ​គ្រូបង្វឹក​បណ្តោះ​ក្រុម​តោ​ខៀវ​លោក Guus Hiddink បាន​និយាយថា "​ដោយសារ​យើង​ទទួលបាន​កាលវិភាគ​មួយ​ដ៏​ពិបាក ដូច្នេះ​យើង​នឹងត្រូវ​សម្រាក​យក​កម្លាំង​ពីរ​ថ្ងៃ​ខាងមុខ​។ វា​នឹង​បានផ្តល់​ឱកាស​ឲ្យ​កីឡាករ​បាន​សម្រាក បន្ទាប់មក​យើង​នឹង​ពង្រឹងកម្លាំង​បាន​គ្រប់គ្រាន់​សម្រាប់​ការប្រកួត​ជាមួយ Arsenal”៕

adverise with khmeread
ប្រភព៖ ដឹសាន់

មតិយោបល់