samsung-banner
adverise with khmeread

បុរស​ម្នាក់ វិលមុខ​ដួល​ចូល​ស្រះ​ទឹក​ចិញ្ចឹម​ត្រី​លង់​ស្លាប់​

Untitled 1

    ភ្នំពេញ ៖ មាន​ករណី​មនុស្ស​លង់ទឹក​ស្លាប់ ត្រង់ចំណុច ក្នុង​ស្រះ​ចិញ្ចឹម​ត្រី តាមផ្លូវ​១៥១ ភូមិ​សំរោង​ត្បូង សង្កាត់​សំរោង ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី​០៤​ ធ្នូ​ ឆ្នាំ​២០១៦ វេលា​ម៉ោង១១ ​និង​៥៥ នាទី​នេះ។​

    ប៉ូលិស​និយាយថា សព​ឈ្មោះ ហង្ស សូ​នី ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ​ចង​អុស មាន​ទីលំនៅ ផ្ទះ​គ្មាន​លេខ ផ្លូវ​បេតុង ភូមិ​ឡ​កំបោ សង្កាត់​ស្វាយប៉ាក ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ​។​

    ប៉ូលិស​បន្តថា នៅ​ថ្ងៃទី​០៣ ​ធ្នូ​ ២០១៦ វេលា​ម៉ោង២ ​និង​៣០​នាទី​ជនរងគ្រោះ និង​ពួកម៉ាក​ចំនួន ០២ ​នាក់​ទៀត បាននាំគ្នា​ផឹក​ស៊ី​នៅក្នុង​រោង​ចិញ្ចឹម​ត្រី ស្ថិតក្នុង​ភូមិ​សំរោង​ត្បូង សង្កាត់​សំរោង​។​

    លុះ​ព្រឹក​ឡើង​ថ្ងៃទី០៤ ​ធ្នូ ​ឆ្នាំ​២០១៦ វេលា​ម៉ោង១១ ​និង​៤០​នាទី ជនរងគ្រោះ​ក៏បាន​ប្រាប់​ឈ្មោះ ជឹម សុគន្ធ​ឧ​ត្ត​ម ថា "​ខ្លួន​មិន​ស្រួលខ្លួន​"​។ ប្រាប់​រួច ជនរងគ្រោះ​ក៏បាន​ដើរទៅ​នោម ពេលនោះ​ស្រាប់តែ​ដួល​ផ្កាប់មុខ​ចូលទៅ​ស្រះ​ចិញ្ចឹម​ត្រី​តែម្តង។​

    ឃើញ​ដូច​នោះ​ពួកខ្លួន​ក៏បានរ​ត់ទៅ​ជួយ​ស្រង់​តែ​រក​មិនឃើញ ប្រហែល​២០​នាទី​ក្រោយមក​ទើប​រកឃើញ តែ​ជនរងគ្រោះ​បាន​ដាច់ខ្យល់​ស្លាប់បាត់​ទៅហើយ​។​

    តាម​ការបំភ្លឺ​ឈ្មោះ ជឹ​ន សុគន្ធ​ឧ​ត្ត​ម និង​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​បញ្ជាក់ថា ជនរងគ្រោះ​ពិតជា​ស្លាប់​ដោយសារ​ខ្យល់គរ​ធ្លាក់ចូល​ទឹក​បណ្តាល​ឱ្ល​ង់​ទឹក​ស្លាប់​ពិតប្រាកដ​មែន​។​

    បច្ចុប្បន្ន សព ត្រូវបាន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី នៅ​ទីលំនៅ ភូមិ​ឡ​កំបោ សង្កាត់​ស្វាយប៉ាក ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ​៕​

adverise with khmeread

មតិយោបល់