ទឹកដោះ​ម្តាយ​ថ្លៃ​! អ្នកបើក​តាក់ស៊ី​ម្នាក់នេះ​សល់​តែ ៩ អ៊ី​ញ​ប៉ុណ្ណោះ​នឹង​ជួប​យមរាជ​ទៅហើយ តែ​សំណាង​ហក់​ចេញពី​រថយន្ត​ទាន់​

    ​អ្នកបើកបរ​រថយន្ត​ដឹក​ធ្យូងថ្ម​ម្នាក់​នៅ​ប្រទេស​ចិន​បាន​សម្រេចចិត្ត​ទាំង​លំបាក​ថា​គួរ​រស់​ឬក៏​ស្លាប់​នៅក្នុង​វីដេអូ​ដ៏​គួរឱ្យ​ព្រឺព្រួច​មួយ​។​

​    ​ខណៈ​គាត់​បាន​បើកបរ​ឆ្លងកាត់​ផ្លូវ​រថភ្លើង គាត់​បាន​ឈប់ ហើយ​រថភ្លើង K889 បាន​បុក​រថយន្ត​របស់គាត់​មួយ​ទំហឹង​តែម្តង​។ ជាមួយ​ពេលវេលា​ដ៏​ខោ​ច គាត់​អាច​គេ​ផុតពី​គ្រោះថ្នាក់​នេះ​បានសម្រេច​។​

​    ​ឧប្បត្តិ​ហេតុនេះ ដែល​បាន​កើតឡើង​នៅ​រវាង​ស្ថានីយ​រថភ្លើង Qing’an និង Shuangfeng នៅ​ខេត្ត Heilongjiang មិនបាន​បង្ក​គ្រោះថ្នាក់​ដល់​នរណា​ម្នា​ក់ឡើ​យ​។​

​    ​យោងតាម​ប្រភព Miaopai ឱ្យដឹងថា មានការ​សន្និដ្ឋានថា បុរស​ជា​អ្នកបើកបរ​រថយន្ត​បាន​ឈប់​នៅ​កណ្តាលផ្លូវ​រថភ្លើង​ដោយសារ​ជាប់​កង់ឡាន ប៉ុន្តែ​មិនមាន​ការបកស្រាយ​ច្បាស់​ណាមួយ​ឡើយ​មកទល់ពេលនេះ​៕

​ប្រភព៖បរទេស

 

Untitled 1
adverise with khmeread
Loading ad ...