ចង់​បំបាត់​រលាក​ក្រពះ និង​ក្រហាយ​ទ្រូង​? ប្រើប្រាស់​ឱសថ​ធម្មជាតិ​ដ៏​មាន​ប្រសិទ្ធភាព​ទាំងនេះ មិន​ខុស​បំណង​ឡើយ​

    ​ជារឿយៗ​ក្រពះ​របស់​យើង​ត្រូវ​ទទួលរង​អាកា​រៈ​ដូចជា​ឈឺចាប់ ឬ រ​មួរ​ពោះ​ជាដើម​។ សរីរាង្គ​រវាង​បំពង់​អាហារ និង​ពោះវៀនតូច​គឺជា​ក្រពះ​របស់​យើង​។ រាល់​អាហារ​ទាំងអស់​ដែល​យើង​បរិភោគ វា​នឹង​ទៅ​ឈប់​ត្រឹមនោះ​ដើម្បី​រំលាយ​។​

​    ​ក្រពះ​ងាយ​នឹងរង​គ្រោះ​ណាស់ ហើយ​ជាពិសេស​វា​តែងតែ​ទទួលរង​ជំងឺ​ដែល​ភាគច្រើន​កើតមក​លើ​មនុស្ស​គឺ​រលាក​ក្រពះ​។ មាន​មូលហេតុ​ជាច្រើន​ដែល​ធ្វើឱ្យ​ក្រពះ​ខូច ដូចជា​ហួស​ម៉ោង​បាយ​ព្រឹក ប្រើ​ថ្នាំ​ប៉ះពាល់​ក្រពះ ស្ត្រេ​ស​ខ្លាំង ឬ​ជាតិ​អាល់កុល ។​ល​។​

​    ​ប៉ុន្ដែ​មិន​មានន័យថា​វា​មិនអាច​ព្យាបាល​បានទេ ខាងក្រោម​នេះ​គឺជា​វិធី​សង្គ្រោះ​ក្រពះ​របស់​អ្នក​។​

​    ​១. ខ្ញី និង​ផ្លែ​សារី ៖ ចិត​សំបក​ខ្ញី និង​ផ្លែ​សារី​ដាក់​ចូលក្នុង​ទឹក​មួយ​កូន​ឆ្នាំង​តូច ដាំ​វា​ឱ្យ​ពុះ​សឹម​ដកចេញ​។ ពិសា​រៀងរាល់​ព្រឹក​ព្រលឹម​។​
​    ​២. ទឹក​ជីរវ៉ាន់ស៊ុយ ៖ យក​ជីរវ៉ាន់ស៊ុយ ២ ទៅ ៣ ក្ដាប់ដៃ​ដាំ​ជាមួយនឹង​ទឹក ១ លីត្រ​។ ដាំ​ឱ្យ​ពុះ​រួច​ពិសា​វាពី​ព្រឹក​ព្រលឹម​រហូតដល់​ល្ងាច​ឱ្យអស់ ១ លីត្រ​។​
​    ​៣. ទឹក​អង្ករ ៖ ដាំទឹក ១ លីត្រ​ជាមួយនឹង​អង្ករ ២ ក្ដាប់​។ ហើយ​អ្នក​ត្រូវ​ពិសា​ទឹក​អង្ករ​ឱ្យអស់​ក្នុង​រយៈពេល​មួយថ្ងៃ​៕

0365
adverise with khmeread

អ្នកនឹងចូលចិត្ត

Loading ad ...