samsung-banner
adverise with khmeread

លួចម៉ូតូ​សណ្តោង​រ៉ឺម៉ក​ខែមុន! ទើបចាប់បានខែនេះ

15302545 1201197873300419 639967837 o

    ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ត្រូវបាន​ប៉ូលិស​ទទួល​ឃាត់ខ្លួន​ក្នុងករណី​លួច​យក​ម៉ូតូ​សណ្តោង​រ៉ឺម៉ក​នៅ​ថ្ងៃទី​០៤ ​ធ្នូ​ ឆ្នាំ​២០១៦ វេលា​ម៉ោង​៧​ និង​៣០​នាទី​យប់ បន្ទាប់ពី​បានធ្វើ​សកម្មភាព​លួច​កាលពី​ខែ​មុន​នៅ​ចំណុច​ភូមិ ត្នោតជ្រុំ​៣ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ។​

    ប៉ូលិស​និយាយថា ប៉ូលិស​ប៉ុស្តិ៍​បឹងទំពុន បានទទួល​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ ហ៊ិ​ន នី ហៅ ម៉ាប់ ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ រើស​អេតចាយ ស្នាក់នៅ​មិន​ពិតប្រាកដ ពីបទលួច​យក​ម៉ូតូ​សណ្តោង​រ៉ឺម៉ក​របស់​ជនរងគ្រោះ​ឈ្មោះ ហ៊ី សុ​ភី ភេទស្រី  អាយុ៤៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ រើស​អេតចាយ ស្នាក់នៅ​ផ្ទះជួល ផ្លូវលំ ភូមិត្នោតជ្រុំ​៣ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ។​

    ប៉ូលិស​បន្តថា ជនសង្ស័យ​នេះ​បាន​លួច​កាលពី​ថ្ងៃទី​០៣ ​វិច្ឆិកា ​២០១៦ វេលា​ម៉ោង​១០​ព្រឹក​នៅ​ចំណុច​មុខផ្ទះ​ជួល ផ្លូវលំ ភូមិ ត្នោតជ្រុំ​៣ សង្កាត់ បឹងទំពុន ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ។ ក្នុងនោះ​សម្ភារៈ​ដែល​បាត់បង់ ម៉ូតូ​០១​គ្រឿង​ម៉ាក​ស៊ី​ធី ផ្លឹ​ស ពណ៌​ក្រហម គ្មាន​ស្លាក​លេខ និង កន្ទុយ​រ៉ឺម៉ក​ចំនួន ០១។​

    បច្ចុប្បន្ន​ជនសង្ស័យ​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌមានជ័យ ដើម្បី​កសាង​សំណុំរឿង​តាម​នី​តិ​វិធី៕

adverise with khmeread

មតិយោបល់