ចាប់ចោរ​ ២ ​នាក់​លួច​ទ្រព្យសម្បត្តិ​ក្នុងផ្ទះ​ប្រគល់ឱ្យ​ប៉ូលិស​

    ភ្នំពេញ ៖ ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល​គោក​រកា បានទទួល​ជនសង្ស័យ​ ២ ​នាក់​នា​ថ្ងៃទី​៤ ​ធ្នូ ​ឆ្នាំ​២០១៦ ​វេលា​ម៉ោ​ង​៥​ល្ងាច  ក្នុងករណី​ឆ្កឹះ​សោ​លួច​យកសម្ភារៈ​កាលពី​ថ្ងៃទី២៩​ វិច្ឆិកា ​២០១៦ កន្លងទៅនេះ នៅត្រង់ចំណុច ផ្ទះ​លេខ​១១៨ ផ្លូវ​បេតុង ភូមិ​អណ្តូង​៣ សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ រាជធានីភ្នំពេញ​។​

    ប៉ូលិស​និយាយថា ជនសង្ស័យ ១.​ឈ្មោះ អោម គីម​ណៃ ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ ផ្ទះ​គ្មានលេខ ភូមិ​អណ្តូង​២ សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ​និង​២.​ឈ្មោះ ពៅ វណ្ណៈ ភេទ​ប្រុស អាយុ២០​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដមាន​ទីលំនៅ ភូមិ​អណ្តូង​២ សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​។​

    ចំណែក​ជនរងគ្រោះ​ឈ្មោះ សួន សុខ​ណា​វិ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជនជាតិខ្មែរ មុខរបរ សំអាងការ មាន​ទីលំនៅ ភូមិ​អណ្តូង​៣ សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេ​ញ​។ សម្ភារៈ​បាត់បង់ ទូរទស្សន៍ ម៉ាក Samsung LCD ទំហំ​៤០​អី​ង ចំនួន ០១​គ្រឿង​។​ សម្ភារៈ​បន្សល់ទុក​សោ​ចិន​ពណ៌ខ្មៅ​ចំនួន ០១ (ទូរទស្សន៍​ប្រគល់ឱ្យ​ម្ចាស់​វិញ​)។​

    ប៉ូលិស​បន្តថា នៅ​ថ្ងៃទី​២៩​ វិ​ច្ឆិ​កា​ ២០១៦ វេលា​ម៉ោង ០៥​ ព្រឹក​ជនរងគ្រោះ បានរៀបចំ​អីវ៉ាន់​ទុក​នៅក្នុង​ផ្ទះ ហើយ​បាន​ចាក់សោ​រួច​ធ្វើដំណើរទៅ​សម្រាក​នៅផ្ទះ​អ៊ុំ នៅក្នុង​បុរី​ទន្លេបាសាក ខណ្ឌចំការមន​។​

    លុះដល់​ថ្ងៃទី​០៤ ​ធ្នូ ​២០១៦ វេលា​ម៉ោង ០៦​ ឈ្មោះ ​សួន សា​វី ភេទ​ស្រី ​(ត្រូវជា បងស្រី​ជនរងគ្រោះ​) នៅផ្ទះ​ក្បែរ​ផ្ទះ​ជនរងគ្រោះ បាន​ទូរស័ព្ទប្រាប់​ជនរងគ្រោះ​ថា "​មាន​ចោរ​គាស់​ផ្ទះ​ចូល​យក​សម្ភារៈអស់ហើយ"​។​

    ក្រោយមក​ជនរងគ្រោះ​ក៏បាន​បើករថយន្តម​ក​មើល និង​បាន​ចូលទៅ​ពិនិត្យ​សម្ភារៈ​ខាងក្នុង​ផ្ទះ ទើប​ដឹងថា​បាត់ ទូរទស្សន៍  ម៉ាក Samsung  LCD  ទំហំ ៤០​ អី​ង  ចំនួន​០១​គ្រឿង។ ​បន្ទាប់មក​ជនរងគ្រោះ​បានធ្វើការ​សាកសួរ​ពី អ្នកជិតខាង ទើប​ដឹងថា ឈ្មោះ អោម គីម​ណៃ និង​ឈ្មោះ ពៅ វណ្ណៈ ជា​អ្នកប្រព្រឹត្ត ហើយ​ជនរងគ្រោះ​ក៏បាន​ដើររក​ជនសង្ស័យ​។​

    លុះដល់​ម៉ោង១ ​និង​៣០​នាទី រសៀល​ទើប​ប្រទះឃើញ​ជនសង្ស័យ​ទាំងពី​នាក់ កំពុង​អង្គុយ​នៅក្រោម​ផ្ទះ ហើយ​ជនរងគ្រោះ​ក៏​ធ្វើការ​ឃាត់ខ្លួននាំមក​ប៉ុស្តិ៍​រដ្ឋបាល​គោក​រកា និង​ដាក់ពាក្យ​ណ្តឹ​ង​។​

    ក្រោយពី​ធ្វើការ​សាកសួរ ជនសង្ស័យ​ទាំង​ពីរបាន​សារភាពថា ខ្លួន​ពិតជា​បានធ្វើ​សកម្មភាព​ឆ្កឹះ​សោ​ចូល​យក​សម្ភារៈ​ពិតប្រាកដ​មែន​។ បច្ចុប្បន្នជនសង្ស័យ​ទាំងពីរ​នាក់ កំពុងធ្វើការ​ឃាត់ខ្លួន​បណ្តោះអាសន្ន នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌ​ព្រែក​ព្នៅ ដើម្បី​កសាង​ឯកសារ បញ្ជូនទៅ​តុលាការ​៕​

Untitled 1
adverise with khmeread
Loading ad ...