មិន​នឹកស្មាន​ទីក្រុង​ស្អាត​ដល់​ថ្នាក់​នេះ លេង​មួយ​គ្រួសារ ៧ ថ្ងៃ​អស់​តែ​ជាង ១.០០០ ផោន​

    ​បើ​មានគ្រួសារ​ណា​ចង់​ដើរ​កម្សាន្ត ហើយ​ចំណាយ​តិច និយាយប្រាប់​ពួកគេ​អំពី​ទីក្រុង​កោះ Istria នៃ​ប្រទេស​ក្រូ​អាស៊ី​។ វា​ជា​តំបន់​មួយ​ហាក់បីដូច​ក្នុងប្រទេស​អ៊ីតាលី​អ៊ីចឹង ព្រោះ​អី វប្បធម៌​អ៊ីតាលី​គឺ​បាចសាច​គ្រប់ទិសទី​នៃ​តំបន់​មួយចំនួនធំ​ក្នុង​អឺរ៉ុប ក្នុងនោះ​រាប់ទាំង​អាហារ​និង​ស្ថាបត្យកម្ម​។​

​     ទីក្រុង​នេះ​ពី​ដើមឡើយ​គឺ​កាន់កាប់​ដោយ​ពួក​រ៉ូ​ម៉ាំង ពួក​វេ​នី​ទី​កង់ ពួក​អូទ្រីស និង​អ៊ីតាលី មុនពេល​ក្លាយជា​ផ្នែក​មួយ​នៃ​ប្រទេស​យូ​ហ្គោ​ស្លា​វី ប៉ុន្តែ​សព្វថ្ងៃ​គឺ​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​ប្រទេស​ក្រូ​អាស៊ី​ទាំងស្រុង​។ 

​    ​អ្នកទេសចរ​ដែល​មក​ដល់ទី​ក្រុង​នេះ មិនមែន​ភ្លាត់មាត់​អំពី​សម្រស់​របស់​វា​ទេ គឺ​លាន់មាត់​ភ្ញាក់ផ្អើល​នឹង​តម្លៃ​សេវាកម្ម​ដ៏​ថោក​របស់​វា​។ 

​    ​អាហារ​នៅតាម​ហាង​ឬ​ភោជនីយដ្ឋាន បូក​ទាំង​កាហ្វេ និង​ភី​ហ្សា​ចំណាយ​ត្រឹមតែ ៦,៥ ផោន​ប៉ុណ្ណោះ សម្រាប់​គ្រួសារ​គ្នា ៤​ឬ​៥ នាក់​។ 

​    ​វីឡា​ភាគច្រើន​នៅ​ទីក្រុង​នេះ​គឺ​សាងសង់​តាម​រចនាប័ទ្ម​ពួក​វេ​នី​ទី​កង់​។ បើ​បានមក​ដល់ទី​ក្រុង​នេះ លោកអ្នក​មិនអាច​ខកខាន​សណ្ឋាគារ Villa Art ឡើយ​។ សណ្ឋាគារ​នេះ​គឺជា​អតីត​រោង​កសិដ្ឋាន​ធ្វើ​ពី​ថ្ម​ចំណាស់​ច្រើន​ឆ្នាំ​មកហើយ ប៉ុន្តែ​វា​មាន​រចនាប័ទ្ម​បុ​រណ​ដ៏​ស្រស់ស្អាត និង​ជា​កន្លែង​ល្អ​បំផុត​សម្រាប់​គ្រួសារ​ដែលមាន​ក្មេង​តូចៗ ព្រោះ​អី​មាន​អាង​ហែល​ទឹក មាន​ម៉ាស៊ីនត្រជាក់ និង​កង្ហា​បី​គ្រឿង​។ 

​    ​កំពង់ផែ​សម្រាប់​ជិះ​កាណូត​និង​អូប័រ Porec ជា​កន្លែង​ដែល​គេ​និយម​ទៅ​ដើរ​លំហែ​ស្រូបខ្យល់​អាកាស​ល្អ​បំផុត​នៅពេល​ល្ងាច​។ ហើយ​ក្រោយពេល​លំហែ​នៅ​កំពង់ផែ​នេះ កុំ​ភ្លេច​ទៅ​ភោជនីយដ្ឋាន Konoba Cakula ដែល​សម្បូរ​អាហារ​ឥតគិតថ្លៃ​សម្រាប់​ក្មេងៗ រួមទាំង​ការ៉េម​។ 

​    ​លោកអ្នក​អាច​ទស្សនា​ព្រែក Lim Canal តាមរយៈ​កំពង់ផែ Porec ដោយ​ចំណាយ​មិន​ដល់ ៣០ ផោន​ទេ (​សម្រាប់​ក្មេង​គឺ​បញ្ចុះតម្លៃ​ជាង​ពាក់កណ្តាល​ឯណោះ​)​។ 

​    ​គ្រួសារ​ភាគច្រើន​ធ្វើដំណើរ​ជា​កញ្ចប់ ៧ ថ្ងៃ​ក្នុងតម្លៃ ១.៣៥៩ ផោន​តាមរយៈ​ក្រុមហ៊ុន James Villa Holidays៕

ប្រភព៖បរទេស

1
adverise with khmeread

អ្នកនឹងចូលចិត្ត

Loading ad ...