adverise with khmeread 1

ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់​ប៉ុនប៉ង​កាច់​សោក​លួច​ម៉ូតូ

    ភ្នំពេញ​៖ ជនសង្ស័យ​២​នាក់​ត្រូវបាន​អាវុធហត្ថ​ខណ្ឌដូនពេញ ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​១២​និង​១៥​នាទី​រំលង​អា​ធ្រា​ត្រ ថ្ងៃទី​១៨​ខែមករា​ឆ្នាំ​២០១៦ ចំណុច​ចំណត​ឡាន​ក្នុង​ផ្សារ សុរិយា​ម៉​ល សង្កាត់​ផ្សារ​ថ្មី​ទី​៣ ខណ្ឌដូនពេញ​. បន្ទាប់ពី​បានធ្វើ​សកម្មភាព​លួច​ម៉ូតូ​មិនបាន​សម្រេច​។​

    មន្ត្រី​អាវុធហត្ថ​ដូនពេញ​បាន​ឲ្យ​ដឹងថា​. ជនសង្ស័យ​ទាំង​៣​នាក់ គឺ​១.-​ឈ្មោះ មិន រស្មី ហៅ​ខ្មៅ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ​ជាង​ធ្វើ​សោរ​(​ជា​ម្ចាស់​សោកា​ច់ក​) ទីលំនៅ​មិន ពិតប្រាកដ​២.-​ឈ្មោ ផាន់ សំណាង ហៅ​កុក ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ​និង​ទីលំនៅ​មិន​ពិតប្រាកដ​និង​៣-​ឈ្មោះ យុំាង កាញ់ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មុខរបរ​និង​ទីលំនៅ​មិនពិតប្រាកដ​។ វត្ថុតាង​ចាប់យក​មាន សោ​សម្រាប់​កាច់ក​ម៉ូតូ​ចំនួន​១​ឈុត​និង​សោរ​ម៉ូតូ​ចំនួន​២​។​

     មន្ត្រី​បន្តថា បន្ទាប់ពី​មាន​រាយការណ៍​ពី​សន្តិសុខ​យាម​ឡាន​និង​ម៉ូតូ​ក្នុង​ផ្សារ​សុរិយា​ម៉​ល​ថា មាន​ជនសង្ស័យ​៣​នាក់ បាន​មកឈរ​ហើយ​ដើរ​ឆ្វែល​ចុះ​ឆ្វែល​ឡើង​ក្បែរ​កន្លែងផ្ញើម៉ូតូ ដោយមាន​ការសង្ស័យ​លើ​ជន​ទាំងនោះ​ជា​មុខសញ្ញា​មិនល្អ​ក៏បាន​រាយការណ៍​មក​កម្លាំង​ជំនាញ​យើង​ដើម្បី​មក​ត្រួតពិនិត្យ ។​

    ក្រោយ​ការឆែកឆេរ​ក៏បាន​រកឃើញ​សោ​សម្រាប់​កាច់ក​ម៉ូតូ​នៅ​នឹង​ឈ្មោះ មិន រស្មី ហើយក៏​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៣​នាក់​យកមក​ស្នាក់ការ​អាវុធហត្ថ​ខណ្ឌ​ដូន ពេញ ដើម្បី​បញ្ជូន ជនសង្ស័យ​និង​វត្ថុតាង​ទៅ​ការិយាល័យ​ជំនាញ​ចាត់ការ​បន្ត​៕​

adverise with khmeread

មតិយោបល់