samsung-banner
adverise with khmeread

អ្នក​ដែល​យល់ថា​ចេក​តម្លៃថោក​អត់​ប្រយោជន៍ អាន ១០ ចំណុច​នេះ​សិន ចាំ​អះអាង​ដូច្នោះ​!

Hqdefault

    ​ផ្លែឈើ​ដែលមាន​នៅលើ​ទីផ្សារ​ច្រើនជាងគេ​គឺ​ចេក​។ ហើយ​ប្រសិនបើ​អ្នក​បាន​អាន​អត្ថបទ​នេះ​រួច លោកអ្នក​នឹងមិន​មើលឃើញ​ផ្លែ​ចេក​ក្នុង​ផ្លូវ​ដដែលៗ​នោះទេ​។​

​    ​ខាងក្រោម​នេះ​គឺជា​អត្ថប្រយោជន៍​ដែល​ទាំង ១០ របស់​វា​ហើយ​អ្នក​នឹងមិន​និយាយ​ពាក្យ​ធុញទ្រាន់​ចំពោះ​វា​ទៀតឡើយ​។​

​    ​១. វា​មាន​សារធាតុ​ប៉ូ​តា​ស្យូ​ម​ខ្ពស់​ជំរុញ​មុខងារ​ខួរក្បាល​។​
​    ​២. មាន​ជាតិ​ដែក ដែល​អាច​ពង្រឹង​ឈាម និង​បំបាត់​ភាពស្លេកស្លាំង​បាន​។​
​    ​៣. ចេក​ការពារ​ភ្នែក​ប្រឆាំង​ទៅនឹង​ភាព​ចាស់ជរា​របស់​ភ្នែក និង​ការពារ​អ្នក​ពី​មហារីក​តម្រងនោម​។​
​    ​៤. ដោយសារ​ពួកវា​មាន​ប៉ូ​តា​ស្យូ​ម​ខ្ពស់ និង​មាន​ជាតិ​អំបិល​តិច ចេក​អាច​ការពារ​អ្នក​ពី​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​និង​ជំងឺ​បេះដូង​។​
​    ​៥. មាន​ជាតិ​សរសៃ​ខ្ពស់​អាច​សម្រួល​ដល់​ពោះវៀនធំ​។​
​    ​៦. ជួយ​គ្រប់គ្រង​ជាតិ​ស្ករ​ក្នុង​ឈាម និង​បំបាត់​ស្រេ្ដ​ស ជំ​រុញឱ្យ​អារម្មណ៍ល្អ និង​ការបន្ថយ​រោគសញ្ញា PMS​។​
​    ​៧. វា​មាន​ផ្ទុក​វីតាមីន B6 ដែល​ជួយ​កាត់បន្ថយ​ហើម និង​ពង្រឹង​សរសៃប្រសាទ​និង​ជួយ​បង្កើត​គ្រាប់​ឈាម​។​
​    ​៨. ចេក​អាចជួយ​ដល់​អ្នកជំងឺ​ធ្លាក់​ទឹកចិត្ត​ដោយសារ​ការ​បំ​លែង​សារធាតុ tryptophan ទៅជា serotonin ។​
​    ​៩. អ្នកជំនាញ​និយាយថា​ញុំ​ាំ​ចេក​មុន​ពេលធ្វើ​លំ​ហាត់ប្រាណ​គឺ​ជួយ​លើក​កម្លាំង​។​
​    ​១០. ចេក​មានមុខ​ងារ​ទប់​ស្កាត់​កុំឱ្យ​កាល់ស្យូម​បាត់បង់​ក្នុង​រាងកាយ ជាហេតុ​ធ្វើឱ្យ​ឆ្អឹង​របស់​អ្នក​រឹងមាំ​៕
 

adverise with khmeread
ប្រភព៖ healthyfoodhelp

មតិយោបល់