ជនសង្ស័យ​ទិញ​ម៉ូតូ​ពី​ចោរ​ត្រូវបាន​ប៉ូលិស​ចាប់ខ្លួនបាន​ ៣ ​នាក់​ទៀត ​និង​ថ្នាំញៀន​ ៧១ ​កញ្ចប់​

    ភ្នំពេញ ៖ ជនសង្ស័យ​ ០៣ ​នាក់​ត្រូវ​ប៉ូលិស​ចាប់ខ្លួន​ពីបទ​ទទួលផល​ចោរកម្ម​កាលពី​ថ្ងៃទី០៤ ​ធ្នូ ​ឆ្នាំ​២០១៦ វេលា​ម៉ោង​ ៥ ​ល្ងាច​នៅ​ចំណុច​ផ្ទះជួល ផ្លូវ​លេខ​៥៣​បេ​តេ ក្រុមទី​១៥ ភូមិក្បាល​ទំនប់ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ថែមទាំង​មាន​ថ្នាំញៀន​ម៉ា​ទឹកកក​ ៧១ ​កញ្ចប់​ទៀត។

    ប៉ូលិស​និយាយថា កម្លាំង​ប៉ូលិស​ខណ្ឌមានជ័យ និងកម្លាំង​ប៉ូលិស​ប៉ុស្តិ៍​បឹងទំពុន បាន​សហការ​ជាមួយ​កម្លាំង​ប៉ូលិស​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​រាជធានី​ភ្នំពេញ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ តី វិសាល នាយរង​ការិយាល័យ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ០៣ នាក់ ពីបទ​ទទួលផល​ចោរកម្ម។​

    ប៉ូលិស​បន្តថា ជនសង្ស័យ​១-​ឈ្មោះ មណ្ឌល ឧ​ត្ត​ម ភេទប្រុស អាយុ ២៣ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិន​ពិតប្រាកដ, ២-​ឈ្មោះ ណាត ស្រី​ណែ​ត ភេទស្រី អាយុ ២៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិក​ហាង​ខារ៉ាអូខេ និង​៣-​ឈ្មោះ ចែម ភូ​បូ​រិៈ ភេទប្រុស អាយុ ២៣ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិន​ពិតប្រាកដ។ ​ជនសង្ស័យ​ទាំង​ ០៣​ នាក់​ស្នាក់នៅ​ផ្ទះជួល ផ្លូវ​លេខ​៥៣​បេ​តេ ក្រុមទី​១៥ ភូមិក្បាល​ទំនប់ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ។​

    ប៉ូលិស​បន្តថា ក្នុងនោះ​ប៉ូលិស​បាន​ចាប់យក​វត្ថុតាង ម៉ូតូ​ចំនួន ០២ គ្រឿង (១-​ម៉ាក​ហ៊្សូ​មមើ​អ៊ិ​ច ពណ៌​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ 1FN 0666, ២-​ម៉ាក​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1DC 4128) និង ក្រាម​ពណ៌​ស​ថ្លា​សរុប​ចំនួន ៧១ កញ្ចប់​ថង់ (​កញ្ចប់​ធំ​ចំនួន ៤៤ និង កញ្ចប់​ធំ​ចំនួន ២៧)។​

    ចំពោះ​ជនសង្ស័យ និងវត្ថុតាង ប្រគល់ឱ្យ​កម្លាំង​ប៉ូលិស​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​រាជធានី​ភ្នំពេញ យកទៅ​ចាត់​ការបន្ត៕

Untitled 1 adverise with khmeread

មតិយោបល់