រឿង ៣ យ៉ាង មនុស្ស​មិនគួរ​ធ្វើ​ឡើយ មុនពេល​ហាត់ប្រាណ​! ចំណុច​ទី ៣ មនុស្ស​មាន​គ្នីគ្នា​ភាគច្រើន​ចូលចិត្ត​បំពាន​ណាស់​

    ​ការធ្វើ​លំ​ហាត់ប្រាណ​ជា​រឿង​ចាំបាច់​សម្រាប់​មនុស្ស​គ្រប់រូប ប៉ុន្តែ​បើ​និយាយ​ពី​ចំណុច​មិនគួរ​ធ្វើ​មុនពេល​ហាត់ប្រាណ លោកអ្នក​មិនគួរ​ធ្វើ​នូវ ៣ ចំណុច​ខាងក្រោម​នេះឡើយ​។ 

​    ​១. ផឹកស្រា​មួយ​កែវ​មុន​ហាត់ប្រាណ​
​    ​យោងតាម​អ្នកជំនាញ ទោះ​ផឹកស្រា​ប៉ុន្មាន​ក៏ដោយ​គឺជា​បរិមាណ​ច្រើនពេក​ណាស់ ដែល​ធ្វើឱ្យ​ខ្សត់​ជាតិ​ទឹក​ក្នុង​ខ្លួន និង​ធ្វើឱ្យ​ត្បៀត​សរសៃឈាម ជាហេតុ​ធ្វើឱ្យ​ពេល​ហាត់ប្រាណ​គឺ​ឆាប់​ហត់​បាក់កម្លាំង​។​

​    ​២. ផឹកទឹក​ច្រើន​កែវ​
​    ​បើ​ចង់​ផឹកទឹក​ច្រើន​កែវ​គឺ​ផឹក មុន​ហាត់ប្រាណ​យ៉ាងតិច ១ ម៉ោង​។ បើ​ជិត​ដល់​ម៉ោង​ហាត់ប្រាណ ទើប​ផឹកទឹក​ច្រើន​កែវ វា​នឹង​ធ្វើឱ្យ​អ្នក​ប្រឈម​នឹង​អាកា​រៈ​ម្យ៉ាង​ហៅថា Hyponatremia ដែល​ធ្វើឱ្យ​ឈាមរាវ​ខ្លាំង ជាហេតុ​ធ្វើឱ្យ​ថយចុះ អ៊ីយ៉ុង​សូ​ដ្យូ​ម យ៉ាងខ្លាំង​។ អាកា​រៈ​នេះ​នាំទៅដល់​ការបាត់បង់​ថាមពល ខ្សោយ​សាច់ដុំ រមួលក្រពើ​។​ល​។​

​    ​៣. រួមភេទ​
​    ​ប្រសិនបើ​អ្នក​រួមភេទ រួច​ទៅ​ហាត់ប្រាណ គឺ​លែងមាន​ថាមពល​ឯណា​សម្រាប់ធ្វើ​លំ​ហាត់ប្រាណ​ទៀតហើយ​។ ហើយ​វា​ប្រឈម​ការ​ចុក​សាច់ដុំ និង​រមួលក្រពើ​តែម្តង​៕

1 adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់