samsung-banner
adverise with khmeread

Jose Mourinho ចេញមុខ​ការពារ​ការ​សម្រេចចិត្ត​របស់គាត់​ដែល​ដាក់​កីឡាករ​កំពូល​ស៊យ Marouane Fellaini

 92826782 jose mourinho fellaini getty

    ​Jose Mourinho បាន​ចេញមក​ការពារ​ការសម្រេចចិត្ត​របស់គាត់​ក្នុងការ​បញ្ជូន Marouane Fellaini ចូលទៅក្នុង​ការប្រកួត​ដែល​បញ្ចប់​លទ្ធផល​ត្រឹម ១-១ របស់​បិសាច​ក្រហម Manchester United នៅឯ​ទឹកដី Everton កាលពី​យប់​ថ្ងៃអាទិត្យ​ម្សិលមិញ​នេះ​។​

​    ​ខ្សែបម្រើ​សក់​សំពោង​ផ្កាចា​រូបនេះ​ពិតជា​មានសំណាង​ខ្លាំង​បំផុត​ដែល​បាន​បង្កឱ្យមាន​បាល់​ពិន័យ​ប៉េ​ណា​ល់​ទី​ភ្លាមៗ បន្ទាប់ពី​រត់​ចូលទៅក្នុង​ទីលាន​នៅ​នាទី​៨៥ ដែល​បាន​អនុញ្ញាតឱ្យ Everton ទទួលបាន​១​ពិន្ទុ​ត្រឡប់មកវិញ​។​

​    ​ពេលដែល​គេ​ចោទសួរ​អំពី​ការសម្រេចចិត្ត​របស់គាត់ អ្នកចាត់ការ​ទូទៅ​ក្រុម​បិសាច​ក្រហម លោក Mourinho បានបញ្ជាក់​ពី​ហេតុផល​សម្រាប់​ការផ្លាស់ប្តូរ Fellaini គឺ "​ជាក់ស្តែង​" រំពឹង​ទៅលើ​កម្ពស់​របស់គាត់ ហើយ​និង​វិធីសាស្ត្រ​របស់​ក្រុម Everton ដែល​គាត់​ធ្លាប់ជា​កីឡាករ​របស់​ក្រុម​មួយ​នេះ​។​

​    ​អ្នកចាត់ការ​ទូទៅ​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់​រូបនេះ​បានបញ្ជាក់​បន្ថែមថា "​ខ្ញុំ​គិតថា​អ្នកនឹង​ដឹង​ច្រើន​បន្ថែមទៀត​អំពី​បាល់ទាត់​ច្រើនជាង​អ្នក​បានដឹង​។ Everton គឺ​មិនមែនជា​ក្រុម​លេង​បាល់​ប៉ះ​ខ្លីៗ​ទៀតឡើយ​ដូចដែល​ពួកគេ​ធ្លាប់ធ្វើ​កាលពីមុន​។ Everton គឺជា​ក្រុម​មួយ​ដែល​លេង​វែង​ត្រង់ៗ​៖ អ្នកចាំទី​ប៉ះ​ទៅ Ashley Williams និង​ប៉ះ​ទៅ Ramiro Funes Mori ដល់ៗ​ជើង​តែម្តង​។ គ្រប់យ៉ាង​គឺ​ប៉ះ​វែងៗ​ចំៗ​។ ពេលដែល​អ្នកមាន​កីឡាករ​ម្នា​ក់នៅ​កៅអី​បម្រុង​ជាមួយនឹង​កម្ពស់​ពីរ​ម៉ែត្រ អ្នក​នឹងដាក់​កីឡាករ​រូបនេះ​នៅ​ពីមុខ​បន្ទាត់​ការពារ​ដើម្បី​ជួយ​ឱ្យ​ក្រុម​ឈ្នះ​ទៅលើ​ការប្រកួត​"៕

adverise with khmeread
ប្រភព៖ BBC

មតិយោបល់