samsung-banner
adverise with khmeread

ចាប់​បុរស​ម្នាក់​តាម​ដីកា​ពាក់ព័ន្ធ​គ្រឿងញៀន​

Unnamed %284%29

    កណ្តាល ៖ ប៉ូលិស​ស្រុក​ខ្សាច់កណ្តាល​បាន​ស្រាវជ្រាវ និង​បង្ក្រាប ការចាប់ខ្លួន​តាម​ដីកា​របស់​សាលាដំបូង​ខេត្តកណ្ដាល​នៅ​ថ្ងៃទី​០៤​ ធ្នូ​២០១៦​ វេលា​ម៉ោង ០៩ ​នៅ​ចំណុច​ភូមិ​ព្រះ​ប្រសប់ ឃុំ​ព្រះ​ប្រសប់​ ស្រុក​ខ្សាច់កណ្តាល ​ខេត្តកណ្តាល​ ពាក់ព័ន្ធ​គ្រឿងញៀន។​

    ប៉ូលិស​និយាយថា កម្លាំង​ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល​ព្រះ​ប្រសប់​សហការ​ជាមួយ​កម្លាំង​ផ្នែក​យុត្តិធម៌​ស្រុក​ បាន​ចុះ​ស្រាវជ្រាវ ស៊ើបអង្កេត ចាប់ខ្លួន​តាម​ដីកាម្នាក់​ឈ្មោះ ចាន់ ភា​រ៉ា ភេទ​ប្រុស​ អាយុ៣៤​ឆ្នាំ មុខរបរ កសិករ បច្ចុប្បន្ន​ស្នាក់នៅ​ភូមិ​ព្រះ​ប្រសប់ ឃុំ​ព្រះ​ប្រសប់​ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល​។

    ការចាប់ខ្លួន​យោងតាម​ដីកា​លេខ​៣៨០ ដក​.​ប​ចខ ចុះ​ថ្ងៃទី ២៣.០៨.២០១៦ របស់លោក ងួន វុទ្ធី អនុប្រធាន​នៃ​សាលាដំបូង​ខេត្តកណ្តាល​ពីបទ​ជួញដូរ​នូវ​សារធាតុ​ញៀន​ដោយ​ខុស​ច្បាប់​ប្រព្រឹត្ត​នៅ​ភូមិ​ព្រះ​ប្រសប់ ឃុំ​ព្រះ​ប្រសប់ ស្រុក​ខ្សាច់កណ្តាល ​ខេត្តកណ្តាល កាលពី​ថ្ងៃ​០៦.០៥.២០១៦។ ​ក្នុងករណី នេះ​សមត្ថកិច្ច​បន្ត​ចាត់ការ​តាម​នីតិវិធី៕​

adverise with khmeread

មតិយោបល់