Steven Gerrard បាន​សុំ​ក្លឹប​ឱ្យ​ប្រគល់​ការងារ​ជា​គ្រូបង្វឹក​ទី​១​របស់​ក្រុមយុវជន​ហង្ស​ក្រហម​

    ​Steven Gerrard បាន​ចាប់យក​ការងារ​ដំបូង​របស់ខ្លួន​ក្នុងនាម​ជា​អ្នកចាត់ការ​ទូទៅ​នៅ​សាលា​បាល់ទាត់​របស់​ហង្ស​ក្រហម Liverpool​។​

​    ​វីរបុរស​ប្រធាន​ក្រុម​ប្រចាំត្រកូល​ហង្ស​ក្រហម Liverpool រូបនេះ នឹង​ចាប់យក​មុខតំណែង​មួយ​នៅ​ថ្នាល​បណ្តុះបណ្តាល​យុវជន​របស់​ក្លឹប​ដើម្បី​ជួយ​ជ្រោមជ្រែង​បង្កើត​តារាបាល់ទាត់​ឆ្នើមៗ​នាពេល​អនាគត​សម្រាប់​ក្រុម​របស់លោក Jurgen Klopp ។​

​    ​Gerrard ខ្លួនឯង​ផ្ទាល់​ជា​កីឡាករ​ដែល​កើតចេញពី​ប្រព័ន្ធ​ថ្នាល​បណ្តុះបណ្តាល​នេះ រួមជាមួយ​កីឡាករ​ល្បី​ដូចជា Jamie Carragher, Robbie Fowler និង Michael Owen​។​

​    ​សមាជិក​ម្ចាស់​ជើងឯក​ពាន​ក្លឹប​កំពូល​ក្នុង​តំបន់​អឺរ៉ុប Champions League ឆ្នាំ​២០០៥ រូបនេះ ត្រូវបាន​គេ​រំពឹងទុក​ថា​នឹង​ក្លាយទៅជា​អ្នកចាត់ការ​ទូទៅ​របស់​ក្រុម MK Dons កាលពី​ខែ​មុន ប៉ុន្តែ​គាត់​បាន​បដិសេធ​ទៅលើ​ការងារ​មួយ​នេះ ដែល​បាន​អនុញ្ញាតឱ្យ​លោក Robbie Neilson ចូលកាន់​កាប់​តំណែង​មួយ​នេះ​៕

Nintchdbpict000206698059
adverise with khmeread
ប្រភព៖ BBC
Loading ad ...