ប្រធាន​ក្រុម Chapecoense ដែល​ស្លាប់​ធ្លាក់​យន្តហោះ ធ្លាប់​ញាក់​ដាច់​កីឡាករ Real Madrid មួយ​ហ្វូង រួច​ស៊ុត​ទម្លុះ​សំណាញ់​យ៉ាង​ស្អាត​

    ​នៅក្នុង​ការ​រំ​ឮ​ក​កិត្តិយស​ចុងក្រោយ​របស់​ប្រធាន​ក្រុម Chapecoense គឺ​កីឡាករ Cleber Santana វេ​ប​សាយ Goal បាន​លើកយក​គ្រាប់​បាល់​ដ៏​អស្ចារ្យ​បំផុត​មួយ​គ្រាប់​របស់​តារាបាល់ទាត់​សញ្ជាតិ​ប្រេ​ស៊ី​ល​រូបនេះ ក្នុងជំនួប​ជាមួយនឹង​អធិរាជ​ស Real Madrid ខណៈដែល​គាត់​ស្ថិតនៅ​ក្នុងនាម​ជា​កីឡាករ​ខ្ចី​ជើង​របស់ Mallorca ពី Atletico Madrid​។​

​    ​សហគម​បាល់ទាត់ គឺ​កំពុង​កាន់ទុក្ខ​ព្រឹត្តិការណ៍​ដ៏​គួរឱ្យ​រន្ធត់​នេះ ក្រោយ​ឧបទ្ទវហេតុ​ធ្លាក់​យន្តហោះ​ដែល​ដឹក​ក្រុមបាល់ទាត់ Chapecoense រួម​ជាមួយនឹង​បុគ្គលិក និង​អ្នកកាសែត​ជាច្រើន​ផងដែរ​។​

​    ​យន្តហោះ​មួយគ្រឿង​នេះ បាន​ធ្លាក់​នៅក្នុង​ប្រទេស​កូ​ឡុំ​ប៊ី ដោយបាន​ឆក់យក​ជីវិត​មនុស្ស​ចំនួន ៧១​នាក់ ហើយ​លី​ក​ទាំងអស់​ក្នុងប្រទេស​ប្រេ​ស៊ី​ល និង​ក្នុង​តំបន់​អឺរ៉ុប និង​លី​ក​ក្នុង​បណ្តា​ប្រទេស​មួយចំនួនទៀត​នឹងធ្វើ​ការចងចាំ​អំពី​ឧបទ្ទវហេតុ​មួយ​នេះ ដោយ​ការ​ស្មិងស្មាធិ៍​រក្សា​ភាព​ស្ងៀមស្ងាត់​រយៈពេល​មួយ​នាទី​។​

​    ​ខណៈដែល​មនុស្ស​មួយចំនួន​នៅក្នុង​ពិភពលោក​មិនទាន់​នឹង​បាន​បំភ្លេច​ពី​ពួកគេ​នៅឡើយ តោះ​យើង​ទៅ​មើល​គ្រាប់​បាល់​ដ៏​អស្ចារ្យ​បំផុត​មួយ​គ្រាប់​របស់ Santana ក្នុងជំនួប​ជាមួយ​អធិរាជ​ស ដោយ​ញាក់​បាល់​ដាច់​កីឡាករ Real Madrid មួយ​ហ្វូង រួច​ស៊ុត​ទម្លុះ​សំណាញ់​យ៉ាង​ស្អាត​។​

​    ​ពិតជា​ស៊ុត​បានល្អ​មែន​! ទៅឱ្យ​បាន​ស្ងប់​សុខ​ចុះ Cleber៕ 

 

Untitled 1
adverise with khmeread