5

ស្ត្រី​ម្នាក់​ស្លាប់​ភ្លាមៗ​ដោយ​រថយន្តបុក​ពីក្រោយ​ម៉ូតូ​ហើយ​រត់​បាត់​

     ភ្នំពេញ ៖ ស្ត្រី​ម្នាក់​បាន​ស្លាប់​ភ្លាមៗ ខណ​:​កំពុងបើក​ម៉ូតូ​តាមផ្លូវ​ត្រូវ​រថយន្ត​បើក​បុក​ពីក្រោយ​ដួល​បោក​ក្បាល​កាល​ពិ​វេលា​ម៉ោង​១១​និង​៥៥​នាទី​ថ្ងៃទី​១៨​មករា​ឆ្នាំ​២០១៦​នៅ​ចំណុចផ្លូវជាតិ​លេខ​៤ ភូមិ​ព្រៃ​ស្វាយ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ហើយ​រថយន្ត​បាន​បើក​រត់​បាត់ ។​

     ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ ទី ចាន់នី ភេទ​ស្រី​អាយុ​៤៧​ឆ្នាំ​មុខរបរ អា​ជីករ​មាន​ស្រុកកំណើត​ភូមិ​ព្រៃ​ក​ត្រល ឃុំ​សន្ទុក  ស្រុក​សន្ទុក ខេត្ត កំពង់ធំ​និង​មាន​ទីលំនៅ​បច្ចុប្បន្ន ផ្ទះ​លេខ​៨៧​ភូមិ​៤​សង្កាត់​ស្រះចក ខណ្ឌដូនពេញ បើកបរ​ម៉ូតូ​ម៉ាក​គុប​ជ្រុង​ពណ៌​ទឹកប៊ិច​ស្លាក​លេខ​ភ្នំពេញ​1BC-7147​។​

   សព​ត្រូវបាន​សមត្ថកិច្ច​តម្កល់​នៅ​វត្ត​ពោធិ៍ចិនតុង​និង​ម៉ូតូ​រក្សាទុក​នៅ​ខណ្ឌ ៕

មតិយោបល់