ប៉ូលិស​បង្ក្រាប​ទីតាំង​ជល់​មាន់​....​អ្នកលេង​រត់​អស់​

    កណ្តាល ៖​ ក្រោយពី​បានទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​រាយការណ៍​ថា​មាន​ក្រុម​អ្នក​លួច​លេង​ជល់​មាន់​មួយក្រុម​មាន​គ្នា​ពី​៧​ទៅ​១៥​នាក់​លួចលាក់​លេង​ជល់​មាន់នៅ​ចំណុច​ចំការ​ស្វាយ​ក្នុងព្រៃ​ស្ថិតក្នុង​ភូមិ​ថ្មី​ឃុំ​សន្លុង នៅ​ថ្ងៃទី​០៤​ធ្នូ​២០១៦ វេលា​ម៉ោង​១២​និង​៣០​នាទី​។​

    ក្រោយពី​ទទួលបាន​ព័ត៌មាន​ប៉ូលិស​ប៉ុស្តិ៍​សន្លុង​បាន​ដឹកនាំ​កម្លាំង​ចុះបង្ក្រាប​ដល់ទី​តាំង​ភ្លាមៗ​តែ​ពេលទៅដល់​ជនសង្ស័យ​ទាំងនោះ​បាន​រត់​ខ្ចាត់ខ្ចាយ​គេចខ្លួន​បាត់អស់ បន្សល់​នូ​វត្ថុតាង​រួមមាន​:​មាន់​ជល់​០២​ក្បាល​,​ម៉ូតូ​៣​គ្រឿង វត្ថុតាង​ទាំងនេះ​សមត្ថកិច្ច​បាន​យកមក​រក្សា​​ទុក​នៅ​ប៉ុស្តិ៍ ដើម្បីឱ្យ​ម្ចាស់​ចូលខ្លួន​ធ្វើ​កិច្ចសន្យា​អប់រំ៕

Unnamed
adverise with khmeread
Loading ad ...