ចាប់​ជនសង្ស័យ​ ២​​ នាក់​ទិញ​គ្រឿងញៀន​មក​លក់​បន្ត

    កណ្តាល ៖ មុខសញ្ញា​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សា​ធាតុ​ញៀន​ ២​ នាក់​ត្រូវ​ប៉ូលិស​ចាប់ខ្លួន​​នា​ថៃ្ង​ទី​០៤ ខែ​ឆ្នូ ឆ្នាំ​២០១៦ វេលា​ម៉ោង ​២ ​និង​៥០​នាទី រសៀល​ចំណុច​ផ្លូវលំ​ភូមិ​ត្រពាំង​ប្រុយ ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្តាល។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​​ ០២​ នាក់​ដែល​ឃាត់ខ្លួន​គឺ​១-​ឈ្មោះ​ សួស ម៉ៅ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ​ ជនជាតិ​ខែ្មរ មុខរបរ​រត់​ម៉ូតូឌុប ស្នាក់នៅ​ភូមិ​ត្រពាំង​ប្រុយ ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្ដាល និង​២-​ឈ្មោះ ​អ៊ឹម ដា​រ៉ា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជន​​ជាតិ​ខែ្មរ មុខរបរ​មិន​ពិត នៅ​ភូមិ​ចំបក់​ពណ្ណរាយ សង្កាត់​បឹង​ធំ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ (​មាន​ដីការ​ចាប់ខ្លួន​ពាក់ព័​ន្ធ​បទល្មើស​ជួញដូរ​គ្រឿងញៀន​)។​

    វត្ថុតាង​ចាប់យក ១-​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យថា​សារធាតុ​ញៀន​០៤​កញ្ចប់ ​(០២​កញ្ចប់​តូច​និង​០២​កញ្ចប់​ធំ​), ២-​ថង់​វេច​ខ្ចប់​និង​ឧបករណ៍​សម្រាប់​ប្រើប្រាស់​មួយចំនួន កាំបិត​បុ័ងតោ​០១​ និង​៣-​ទូរ​សព្ទ័​ដៃ​០១​គ្រឿង​ម៉ាក​ខេ​ម​ហ្វូ​ន​។​

    ប៉ូលិស​បន្តថា នៅវេលា​ម៉ោង​កើតហេតុ​ខាងលើ​កម្លាំង​ជំនាញ​អធិការដ្ឋាន​សហការ​ជាមួយ​ប៉ុស្តិ៍​បែក​ចាន​បានទទួល​ព័ត៌មាន​បាន​ថា មានមុខ​សញ្ញា​កំពុង​ជួញដូរ​សារធាតុ​ញៀន បាន​ចុះទៅ​ឃាត់ខ្លួន​មុខសញ្ញា​ឈ្មោះ ​សួស ម៉ៅ ​រកឃើញ​ថ្នាំញៀន​០២​កញ្ចប់​តូច។​

    ជនសង្ស័យ​ខាងលើ​ឆ្លើយថា​ ថ្នាំញៀន​នេះ​ទិញ​ពី​ឈ្មោះ ​អ៊ឹម ដា​រ៉ា​ ភេទ​ប្រុស​ កម្លាំង​ជំនាញ បាន​ឆែកឆេរ​រកឃើញ​ម្សៅ​ពណ៌​ស​ថ្លា​សង្ស័យថា​សារធាតុ​ញៀន ​០២ ​កញ្ចប់​ធំ និង​ថង់​វេច​ខ្ចប់​មួយចំនួនទៀត។ ​ជ​នស​ង្យ័​យ​ទាំង​ ០២​ បាន​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​ស្រុក​ដើម្បី​បន្ត​នីតិវិធី៕​

Unnamed %283%29 adverise with khmeread
Loading ad ...