មិនគួរ​ឱ្យ​ជឿ​! ស្ថានទូត​អាមេរិក​ក្លែងក្លាយ​នៅ​រដ្ឋធានី​របស់​ហ្គា​ណា បើក​ដំណើរការ​អស់ ១ ទសវត្សរ៍ ទើប​បែកការណ៍

    ​ស្ថាប័ន​នេះ​បាន​បង្ហោះ​ទង់ជាតិ​អាមេរិក ព្យួរ​រូបភាព​លោក​ប្រធានាធិបតី​បា​រ៉ា​ក់​អូ​បា​ម៉ា ហើយ​បានចេញ​ទិដ្ឋាការ​ជាង​មួយ​ទសវត្សរ៍​មកហើយ​។ ប៉ុន្តែ​ក្រសួងការបរទេស​អាមេរិក​បាន​និយាយថា អគារ​ដែល​បានធ្វើ​ប្រតិបត្តិការ​ជា​ទូត​អាមេរិក​នៅក្នុង​ប្រទេស​ហ្គា​ណា​គឺ​ក្លែងក្លាយ​ទេ​។​

​    ​ក្រសួងការបរទេស​អា​មេ​រិ​កបាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា ស្ថាប័ន ដែល​បានចេញ​ទិដ្ឋាការ​ស្របច្បាប់​ដែល​ទទួលបាន​ដោយ​បន្លំ ទិដ្ឋាការ​ក្លែងក្លាយ និង ឯកសារ​សម្គាល់​អត្តសញ្ញាណ​ដទៃទៀត ត្រូវបាន​មើល​ការខុសត្រូវ​ដោយ​ក្រុម​ឧក្រិដ្ឋកម្ម​ហ្គា​ណា និង​តួ​ក​គី ដែល​ធ្វើការ​ជាមួយគ្នា​ជាមួយ​មន្ត្រី​ពុករលួយ​ហ្គា​ណា​។ ទូត​ក្លែងក្លាយ​នេះ​បានធ្វើ​ប្រតិបត្តិការ​រយៈពេល​បី​ថ្ងៃ​ក្នុង​មួយ​សប្តាហ៍​នៅក្នុង​រដ្ឋធានី Accra​។​

​    ​ក្រសួងការបរទេស​អា​មេ​រិ​ក​មិនបាន​និយាយថា​តើ​មនុស្ស​ជាច្រើន​បាន​ចូល​ប្រទេស​អាមេរិក​ដោយ​ខុសច្បាប់​យ៉ាងដូចម្តេច​ដោយ​ប្រើ​ឯកសារ​ចេញ​ដោយ​ក្រុម​ឧក្រិដ្ឋកម្ម និង​ថា​តើ​ក្រុម​នេះ​បានទទួល​ឯកសារ​ផ្លូវការ​យ៉ាងដូចម្តេច​។​

​    ​ក្រសួង​បាន​និយាយទៀតថា ទិដ្ឋាការ និង​លិខិតឆ្លងដែន​ពី​ប្រទេស​ចំនួន ១០ ត្រូវបាន​រកឃើញ​អំឡុង​ការ​វាយឆ្មក់​ចូល​អគារ​បន្លំ​ជា​ទូត​នេះ​។​

​    ​អាជ្ញាធរ​បាន​បិទ​ការធ្វើ​ប្រតិបត្តិការ​បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​កាលពី​រដូវក្តៅ​មុន ហើយ​បាន​បង្កើត​ការស៊ើបអង្កេត​រួមគ្នា​ដោយ​ទីភ្នាក់ងារ​ស៊ើបអង្កេត​ការទូត​នៅ​ទូត​ពិតប្រាកដ​របស់​អា​មេ​រិ​កនៅ​ហ្គា​ណា អាជ្ញាធរ​ហ្គា​ណា និង​ដៃគូ​អន្តរជាតិ​ដទៃទៀត​។​

​    ​ក្រសួងការបរទេស​ក៏បាន​និយាយថា ប្រតិបត្តិការ​នេះ​ក៏បាន​រកឃើញ​ទូត​ហូ​ឡង់​ក្លែងក្លាយ​នៅក្នុង​ទីក្រុង Accra ផងដែរ​។​

​    ​អាជ្ញាធរ​នៅ​ហ្គា​ណា និង​ហូ​ឡង់​មិនបាន​ឆ្លើយតប​នឹង​សំណើ​ដោយសារ​ព័ត៌មាន CNN សម្រាប់​ព័ត៌មាន​បន្ថែម​នៅឡើយ​ទេ​។​

​    ​ទូត​ក្លែងក្លាយ​នេះ​បាន​ផ្សព្វផ្សាយ​សេវាកម្ម​របស់ខ្លួន​តាម​រយៈ​ខិត្តប័ណ្ណ និង​ផ្ទាំង​ប៉ាណូ​ដើម្បី​ទាក់ទាញ​អតិថិជន​ពី​ប្រទេស​ហ្គា​ណា និង​ប្រទេសជិតខាង​៕

ប្រភព៖CNN

Untitled 1
adverise with khmeread
Loading ad ...