Ronaldinho ចូលរួម​ជាមួយ Chapecoense គឺជា​ព័ត៌មាន​ពិត​?

    ​យោងតាម​វេ​ប​សាយ 101greatgoals បាន​បញ្ជាក់ថា ការចូល​រួមជាមួយ Chapecoense របស់ Ronaldinho គឺ​មិនមែនជា​កាពិ​ត​នោះឡើយ​។​

​    ​បន្ទាប់ពី​ឧបទ្ទវហេតុ​ធ្លាក់​យន្តហោះ​របស់ Chapecoense ដែល​បានសម្លាប់​ជីវិត​របស់​ក្រុមបាល់ទាត់​របស់​ប្រទេស​ប្រេ​ស៊ី​ល​មួយ​នេះ​ស្ទើរ​ទាំងស្រុង ពាក្យ​ចចាមអារ៉ាម​មិន​ច្បាស់លាស់​ចំនួន​ពីរបាន​ផ្ទុះឡើង​។​

​    ​វេ​ប​សាយ​មួយចំនួន​បានបញ្ជាក់ Cristiano Ronaldo បាន​បង្កើតឱ្យមាន​ការ​បរិច្ចាគ​ដ៏​ធំ​មួយ​ទៅកាន់ Chapecoense ។ រឿង​មួយ​នេះ​ចុងក្រោយ​គឺជា​រឿង​មិន​ពិត និង​ត្រូវបាន​បដិសេធ​ដោយ​សាមីខ្លួន​ផងដែរ​។​

​    ​បន្ទាប់មកទៀត នៅ​ចុង​សប្តាហ៍​មុននេះ ពាក្យ​ចចាមអារ៉ាម​ដទៃទៀត​បាន​ប្រមូល​ផ្តុំគ្នា​បង្កើនល្បឿន​អះអាងថា វីរបុរស​របស់​ប្រេ​ស៊ី​ល Ronaldinho បានស្នើ​ដើម្បី​លេង​ឱ្យ Chapecoense ដោយ​មិន​គិត​តម្លៃ​ខ្លួន​។​

​    ​*​អ្វី​ដែលជា​ការពិត​?

​    ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន វេ​ប​សាយ​ប្រទេស​ប្រេ​ស៊ី​ល Globoesporte បាន​ទទួលស្គាល់ថា ខណៈដែល Ronaldinho បានផ្តល់​សំណើ​លេង​ដល់​ក្លឹប Chapocoense ប៉ុន្តែ​ជំនួស​មកវិញ​គឺ​គាត់​សម្លឹង​ទៅលើ​ការជួយជ្រោមជ្រែង​ក្លឹប​នេះ​ប៉ុណ្ណោះ​។​

​    ​បងប្រុស​របស់ Ronaldinho និង​អតីត​ភ្នាក់ងារ​របស់គាត់​លោគ Roberto Assis និយាយថា អតីត​តារាបាល់ទាត់​របស់ Barcelona មាន​ក្តីរំភើប​ជាខ្លាំង​ចំពោះ​យុទ្ធនាការ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ដែល​លើកឡើងថា​គាត់​នឹង​លេង​ឱ្យ Chapocoense ប៉ុន្តែ​មិនមាន​ការសម្រេចចិត្ត​ណាមួយ​ដូចដែល​គេ​បានលើកឡើង​នោះឡើយ​៕

Ronaldinho fluminense 16160nht533z1zdbnp9q6cuq4 adverise with khmeread

មតិយោបល់