samsung-banner
adverise with khmeread

នរណាថា រថយន្ត​ម៉ា​ស៊ូ​ត​ជិះ​យូរ​ទៅ​ខ្សោយ​ម៉ាស៊ីន​? ចេះ​គន្លឹះ​ទាំងនេះ ប្រើ​យូរ​យ៉ាងណា​ក៏​ម៉ាស៊ីន​នៅតែ​ខ្លាំង​ដដែល​

0

    ​ដើម្បី​រក្សា​ម៉ាស៊ីន​ម៉ា​ស៊ូ​ត​ឱ្យនៅតែ​ខ្លាំង ចាំបាច់​ត្រូវ​ថែទាំ​វា​ឱ្យបាន​ទៀងទាត់ លោកអ្នក​គួរស្វែងយល់​សារៈសំខាន់​នៃ​ចំណុច​ខ្លះៗ​ដូចខាងក្រោម​៖

​    ​- ផ្លាស់ប្តូរ ឬ បំពាក់​បន្ថែម (​បើ​អត់​មាន​) នូវ​ប្រព័ន្ធ​ធ្វើឱ្យ​ខ្យល់​ត្រជាក់ (cooling air intake system) ដោយសារ​ម៉ាស៊ីន​ម៉ា​ស៊ូ​ត​មាន​សំពាធ និង កម្តៅ​ជាង​ម៉ាស៊ីន​សាំង ៣​ដង ដូច្នេះ​វា​ចាំបាច់​ត្រូវការ​ខ្យល់​ត្រជាក់ ដើម្បី​ជួយ​កាត់បន្ថយ​សំពាធ​ទាំងនេះ ប្រព័ន្ធ​នេះ​ស្រូបយក​ខ្យល់​ពី​ខាងក្រៅ បន្ទាប់មក​ច្រោះ​ខ្យល់​ទាំងនោះ​ជាមួយ​តម្រង​របស់​វា ដើម្បី​បាន​ខ្យល់​សុទ្ធ​ពុំមាន​ធូលី ហើយ​ធ្វើឱ្យ​ខ្យល់​នោះ​ត្រជាក់​មុននឹង​បញ្ជូនទៅ​បន្ទប់​ចំហេះ​។​
​    ​- ប្តូរ​ប៊ិក​ប្រេង (Diesel fuel injector): ធ្វើឱ្យ​ម៉ាស៊ីន​មាន​សន្ទុះ​ហើយ​ខ្លាំង និង កាត់បន្ថយ​ការ​ស៊ីសាំង​។​


​    ​- ត្រួតពិនិត្យ​ម៉ាស៊ីន និង ប្តូរ​ប្រេង​ឱ្យបាន​ទៀងទាត់​។​
​    ​- ប្រើ​ប្រេង​ជំនួយ​សម្រាប់​ម៉ាស៊ីន​ម៉ា​ស៊ូ​ត (Diesel Additive) ប៉ុន្តែ​ត្រូវ​ជ្រើសរើស​ម៉ាក​ដែលមាន​គុណភាព​ខ្ពស់​។​
​    ​- ចៀសវាង​ប្រើ​ប្រេងម៉ាស៊ូត Bio-Diesel ទោះបីជា​ប្រេង​ប្រភេទ​នេះ​វា​ល្អ​សម្រាប់​បរិស្ថាន ប៉ុន្តែ​វា​ធ្វើឱ្យ​កម្លាំង​ម៉ាស៊ីន​ធ្លាក់ចុះ​។​
​    ​- ប្រើ​ប្រេងម៉ាស៊ូត​មាន​គុណភាព​ខ្ពស់​។​
​    ​- ប្រើ​ឧបករណ៍ Performance Chip ជា​ជំនួយ ពីព្រោះ​ឧបករណ៍​នេះ​មាន​តួនាទី​ជួយ​ជំរុញ​ម៉ាស៊ីន​ឱ្យមាន​កម្លាំង​ខ្លាំង​រហូតដល់ ៤០ ភាគរយ​។​


​    ​- ប្តូរ​ស៊ី​ម៉ាំង ដែលមាន​បំពង់​រាង​ធំ អាចឱ្យ​ចំហេះ​បញ្ចេញ​បាន​លឿន​ហើយ​ច្រើន ប៉ុន្តែ​ស៊ី​ម៉ាំង​ប្រភេទ​នេះ​មាន​សំឡេង​រំខាន​បន្តិច​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់