samsung-banner
adverise with khmeread

Jurgen Klopp ឆ្លើយតប​ការរិះគន់​របស់ Jamie Carragher ស្ទើរ​ក្អួត​ឈាម​

Afc bournemouth v liverpool premier league

    ​អ្នកចាត់ការ​ទូទៅ​ក្រុម​ហង្ស​ក្រហម Liverpool លោក Jurgen Klopp បាន​ឆ្លើយតប​ទៅនឹង​ការរិះគន់​របស់​អតីត​វីរបុរស​ប្រចាំ​ក្លឹប​លោក Jamie Carragher ទៅលើ​អ្នកចាំទី Loris Karius បន្ទាប់ពី​អ្នកចាំទី​សញ្ជាតិ​អាល្លឺម៉ង់​រូបនេះ បាន​បង្កកំហុស​ដ៏​ធ្ងន់ធ្ងរ​បំផុត​ដែល​បានផ្តល់​កាដូ​ទៅដល់ Bournemouth ទទួល​ជ័យជម្នះ​នៅ​ចុង​ម៉ោង​។​

​    ​ហង្ស​ក្រហម​បានធ្វើ​ការនាំ​មុខមុន​ក្នុង​លទ្ធផល ៣-១ នៅលើ​ទឹកដី Vitality Stadium ប៉ុន្តែ​រឿង​មិន​គួរឱ្យ​នឹកស្មាន​ដល់​បាន​កើតឡើង ខណៈដែល​ក្រុម​ម្ចាស់ផ្ទះ​បាន​វាយបក​ត្រឡប់មកវិញ និង​ឈានដល់​លទ្ធផល​ស្មើ​ត្រឹម​រយៈពេល​ខ្លី និង​អ្វីៗ​ត្រូវ​បញ្ចប់​ពេលដែល Nathan Ake បាន​ទាញយក​ប្រយោជន៍​ពី​កំហុស​របស់ Karius ក្នុង​នាទី​៩៣ ដែល​ធ្វើឱ្យ​ការប្រកួត​បញ្ចប់ទៅ​ក្នុង​ការ​លទ្ធផល ៤-៣ ដែល​ពិតជា​លទ្ធផល​ដ៏​គួរឱ្យ​រំភើប​បំផុត​សម្រាប់​ក្រុម​ម្ចាស់ផ្ទះ​។​

​    ​Carragher បាន​និយាយ​ទៅកាន់​ទូរទស្សន៍ Sky Sports បន្ទាប់ពី​បញ្ចប់​ការប្រកួត​ថា "​គាត់ (Karius) គឺ​នៅ​មិនទាន់​អាច​បញ្ចុះបញ្ចូល​ខ្ញុំ​បាន​នៅឡើយ​នោះទេ​នៅក្នុង​ការប្រកួត​មួយចំនួន​។ វា​គឺ​សម័យកាល​ប្រកួត​ដំបូង​របស់គាត់​មែន ប៉ុន្តែ​គាត់​នឹង​ត្រូវការ​ការកែលម្អ​ច្រើន​តទៅទៀត​"​។​

​    ​Klopp បាន​ឆ្លើយតប ដោយ​ទទូច​ទៅលើ​ការរិះគន់​នោះ​ថា ត្រឹមត្រូវ ប៉ុន្តែ​បញ្ជាក់ថា Carragher ដែលជា​អតីត​តារា​ឆ្នើម​របស់ Liverpool គួរតែ​ទទួលបាន​ផងដែរ​ទៅលើ​ការរិះគន់​មួយចំនួន​ក្នុងអំឡុង​អាជីព​បាល់ទាត់​របស់គាត់​។​

​    ​Klopp បាន​ឆ្លើយតប​ថា "​មិនមាន​បញ្ហា​អ្វី​ឡើយ​។ ប្រសិនបើ​អ្នកបង្កើត​កំហុស អ្នកនឹង​ទទួលបាន​ការរិះគន់​។ ខ្ញុំ​ប្រាកដ​ក្នុង​ចិត្ត​ណាស់ មនុស្ស​គ្រប់គ្នា​បាន​រិះគន់​ទៅលើ Jamie Carragher ក្នុង​អាជីព​បាល់ទាត់​របស់គាត់​"​។​

​    ​បន្ទាប់មក Klopp បានការ​ពារ​ទៅលើ​ទី​តួនាទី​ការពារ​គ្រាប់​បាល់​របស់ Karius កន្លែង​ដែល​គាត់​បានចាប់ផ្តើម​ខិតខំ​ប្រឹងប្រែង​ស្ទុះ​ងើប​ឡើងវិញ​បន្ទាប់ពី​សង្គ្រោះ​បាល់​របស់ Ake ដោយ​ទទូចថា គាត់​ស៊យ​ទេ​។​

​    ​Klopp បាន​ទទួលស្គាល់ថា "​គ្រាប់​បាល់​ចុងក្រោយ​គឺ​មិនមែនជា​ស្ថានភាព​សំណាង​មួយ​នោះឡើយ​សម្រាប់​អ្នកចាំទី​។ Loris បាន​ជួយសង្គ្រោះ​យ៉ាង​អស្ចារ្យ​។ កំហុស​មួយ​មិនអាច​និយាយ​អ្វី​ពី​គាត់​បានឡើយ​"៕

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់