ក្រុមចម្រៀង BTS, EXO និងក្រុមចម្រៀង TWICE ទទួលបានពានធំនៅ MAMA 2016

          ក្រុម​ចម្រៀងកូរ៉េ​ខាងត្បូង Bangtan Boys (BTS), EXO និងក្រុម TWICE ទទួ​ល​បាន​ពាន​សំខាន់​នៅ​ក្នុងកម្មវិធី​ប្រគល់​ពាន 2016 Mnet Asian Music Awards (MAMA) ដែលរៀបចំធ្វើ​នៅ​ទីក្រុងហុងកុង។

          ការរៀបចំដែលបានធ្វើ​កាល​ពី​យប់​ថ្ងៃសុក្រ​នោះ ក្រុម BTS បាន​ឈ្នះ​ពាន Artist of the Year និង​បាន​ដណ្តើម​ពាន​ក្បាច់រាំ​ល្អដាច់គេ​។

ក្រុម​ចម្រៀង EXO ឈ្នះ​ពាន​ Album of the Years ជា​លើក​ទី​៤​ជាប់ៗគ្នា។​ក្រុម​នេះ​ក៏ដណ្តើម​បាន​ពាន​បីផ្សេងទៀត​រួម​ទាំង​ពាន​ក្រុម​តារា​ចម្រៀង​ប្រុសឆ្នើម​ដាច់គេ​ផងដែរ។​ ចំណែក​ពាន​បទចម្រៀង​ឆ្នើម Song of the Year និង​ពាន​ក្រុម​ចម្រៀង​ស្រី​ឆ្នើម​ បាន​ទៅលើ​ក្រុម​ចម្រៀងស្រី TWICE​។

          បទ “Cheer Up” របស់​ក្រុម​ចម្រៀងស្រីមួយនេះ​ទទួលបាន​ការចូលបើក​មើល​១០០​លាន​វីយូ​តាម​យូធូប​ក្នុងរយៈ​ពេល​២០៧​ថ្ងៃ​ បន្ទាប់ពី​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​២៥​ខែ​មេសា។ កាសែត Yonhap បាន​រាយការណ៍​ថា ក្រុម​ចម្រៀង TWICE ​បាន​សាងឯតទគ្គកម្មសម្រាប់វីដេអូចម្រៀងដែល​មាន​អ្នក​ចូល​មើល​ច្រើន​ជាងគេបំផុត៕

Twice adverise with khmeread

អ្នកនឹងចូលចិត្ត

Loading ad ...