​យានអវកាស SpaceShipTwo ទី​ពីរ​ធ្វើតេស្ត​ជោគជ័យ បន្ទាប់ពី​បរាជ័យ​ការធ្វើ​តេស្ត​លើក​មុន ដែល​សម្លាប់​អ្នក​អវកាស​ម្នាក់​

​    ​យានអវកាស SpaceShipTwo ទី​ពីរ​របស់​ក្រុមហ៊ុន Virgin Galactic បានបញ្ចប់​ការធ្វើ​តេស្ត​ដោយ​ជោគជ័យ​កាលពី​ម្សិលមិញ គឺ​ពីរ​ឆ្នាំ​បន្ទាប់ពី​បុរស​ម្នាក់​បាន​ស្លាប់​នៅពេល​យន្តហោះ​ធ្លាក់​។​

​    ​SpaceShipTwo ដែល​ត្រូវបាន​ឱ្យឈ្មោះ VSS Unity បាន​ចុះចត​នៅក្នុង​វាល​ខ្សាច់ Mojave រដ្ឋ California ប្រហែល ១០ នាទី​បន្ទាប់ពី​ផ្តាច់ខ្លួន​ចេញពី​យន្តហោះ​សណ្តោង WhiteKnightTwo ដែល​បាន​ចុះចត​ដោយ​សុវត្ថិភាព​ដូចគ្នា​។​

​    ​ស្ថាបនិក​ក្រុមហ៊ុន Virgin Group លោក Sir Richard បាន​ចូលរួម​ជាមួយ​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Virgin Galactic លោក George Whitesides និង​អ្នកមើល​ដទៃទៀត​ដើម្បី​ធ្វើ​សាក្សី​ការធ្វើ​តេស្ត​ហោះហើរ ដោយ​ស្នាមញញឹម ខណៈ​ពី​ឡុ​ត VSS Unity ពីររូប​បាន​បញ្ជា​យានអវកាស​មក​ទី​សុវត្ថិភាព​វិញ​។​

​    ​បន្ទាប់ពី​ការហោះ​សំកាំង​បន្ថែមទៀត ជំហាន​បន្ទាប់​ក្នុង​បេសកកម្ម​ដើម្បី​ធ្វើ​វិស័យ​ទេសចរណ៍​អវកាស​ក្លាយជា​ការពិត នឹង​ប្រព្រឹត្តឡើង​ជាមួយ​ការហោះហើរ​ដោយ​ប្រើ​ថាមពល​រ៉ុក្កែត ដើម្បី​ធ្វើតេស្ត​ម៉ាស៊ីន​ហាយ​ប្រ៊ី​ដ​របស់​យាន Unity៕

 

1 adverise with khmeread
ប្រភព៖ Mirror

អ្នកនឹងចូលចិត្ត

មតិយោបល់