Aubameyang អាចនឹងចាកចេញពី Dortmund នៅរដូវក្តៅ

          ខ្សែ​ប្រយុទ្ធរបស់ក្លឹប​ Dortmund កីឡាករ Pierre Emerick Aubameyang បានបង្ហើបប្រាប់ថា រដូវកាល​នេះ​អាចជា​រដូវ​កាល​ចុងក្រោយ​របស់​ខ្លួន​។

ចំពេល​ដែលមាន​សេចក្តីរាយការណ៍​ថា ក្លឹប​ Real Madrid កំពុង​ចាប់​អារ​ម្ម​ណ៍​ Aubameyang ក៏ត្រូវ​បាន​គេភ្ជាប់ទៅ​នឹង​កិច្ច​សន្យា​ផ្ទេរ​មក​កាន់​ពហុកីឡាដ្ឋាន Bernabeu ហើយ​កីឡាកររូបនេះបាន​សារភាព​ជា​ចំហ​ថា ខ្លួន​បាន​សន្យា​ជា​មួយ​ជីតា​របស់ខ្លួន​ដែល​បាន​ស្លាប់កាលពីពីរ​ឆ្នាំ​មុន​ថា ថ្ងៃណាមួយ​ខ្លួន​នឹង​ចុះកិច្ច​សន្យា​​លេងឲ្យក្លឹប Real Madrid។

          ​Aubameyang មាន​ទម្រង់លេង​ល្អ​ជាមួយក្រុម Dortmund នៅ​រដូវ​កាល​នេះ ដោយរក​បាន​១៨​គ្រាប់​និងបាន​ជួយក្រុម Dortmund ឲ្យឈ្នះ​ក្រុម​ Monchengladbach ៤-១កាលពី​ថ្ងៃសៅរ៍ផងដែរ។

កិច្ច​សន្យា​បច្ចុប្បន្ន​របស់កីឡាករសញ្ជាតិ​ហ្គាបុង​រូបនេះនៅ​ពហុកីឡាដ្ឋាន Signal Iduna Park នឹងផុត​កំណត់​នៅ​ឆ្នាំ​២០២០ ប៉ុន្តែ​កីឡាករ​វ័យ​២៧​ឆ្នាំ​រូបនេះ​បាននិយាយ​ថា ខ្លួន​នឹង​ស្វែងរក​ច្រក​ចេញនៅ​រដូវ​ក្តៅនេះ។

ទោះបីជាយ៉ាងណាកីឡាកររូបនេះបាននិយាយថា “​ខ្ញុំ​មិនដឹងថា តើខ្ញុំនឹង​បន្ត​នៅ​ទៀត​ឬយ៉ាងណាទេ។ ខ្ញុំគិតតែ​ពី​លេងបាល់ឲ្យ​បាន​ល្អ​។ ខ្ញុំ​ចង់​ប្រឹងប្រែង​ដើប្បី​ឈ្នះពាន ខ្ញុំ​មិនបាន​គិតពីរឿងផ្សេងទេ”៕

Pierreemerickaubameyang cropped wzfumxpgj5r81mr118hfa6vbm adverise with khmeread

មតិយោបល់