adverise with khmeread 2

ឃាត់​ជនសង្ស័យ​២​នាក់ ពាក់ព័ន្ធ​បទល្មើស​គ្រឿងញៀន​នៅ​ចំការមន​

    ភ្នំពេញ ៖ អាវុធហត្ថ​ខណ្ឌចំការមន បាន​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ពាក់ព័ន្ធ​បទល្មើស​គ្រឿងញៀន​កាលពី​វេលា​ម៉ោង​៤​ល្ងាច​ថ្ងៃទី​១៧ មករា ឆ្នាំ​២០១៦​នៅ​ចំណុច​ផ្លូវ​លេខ​៦៣ កែងផ្លូវ​លេខ​១៨៤ សង្កាត់​បឹង​កេងកង​ទី​២ ខណ្ឌចំការមន​។​

    មន្ត្រី​អាវុធហត្ថ​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ទី​១​ឈ្មោះ រាជ ប៊ុនរ​ត្ន័ ភេទ​ប្រុស អាយុ ១៧​ឆ្នាំ សិស្ស ស្នាក់នៅ​ម្តុំ​អង់​តែ​ន​ទួលគោក ខណ្ឌទួលគោក​និង​ទី​២​ឈ្មោះ ហម សំណាង ភេទ​ប្រុសអាយុ​២២​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​មិន​ពិតប្រាកដ​។​វត្ថុតាង​ដកហូត​មាន​ក្រាម​ពណ៌​ស​២​កញ្ចប់ និង​ម៉ូតូ​១​គ្រឿង ម៉ាក​Honda today ពណ៌​ក្រហម​គ្មាន​ស្លាក​លេខ​។​

     បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុតាង​បាន​បញ្ជូន ទៅ​ការិយាល័យ​គ្រឿងញៀន អាវុធហត្ថ​រាជធានី​ភ្នំពេញ​ចាត់ការ​បន្ត​។​

   គួររំលឹកថា កម្លាំង​អាវុធហត្ថ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​រាជធានី​ភ្នំពេញ​បាន​​បង្ហាញមុខ​ជនសង្ស័យ​៩​នាក់​ពាក់ព័ន្ធ​បទល្មើស​ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន​ទៅ​តុលាការ​នា​ព្រឹកថ្ងៃទី​១៦​មករា​កន្លងទៅនេះ​ដើម្បី​ចាត់ការ​តាម​នីតិវិធី ។​

    មន្ត្រី​អាវុធហត្ថ​បាន​ឲ្យ​ដឹងថា កម្លាំង​អាវុធហត្ថ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​រាជធានី​ភ្នំពេញ​សហការ​បង្ក្រាប​ករណី​ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន​បាន​៣​ករណី​គឺ​នៅ​ខណ្ឌដូនពេញ ឃាត់​៣​នាក់​,​នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ឃាត់​៥​នាក់​និង​នៅ​ខណ្ឌឫស្សីកែវ​ម្នាក់ សរុប​៩​នាក់​និង​ដកហូត​វត្ថុតាង​មួយចំនួនធំ ។​

    ១- កម្លាំង​អាវុធហត្ថ​ខណ្ឌដូនពេញ​សហការ​ជាមួយ​ការិយាល័យ​គ្រឿងញៀន​នៃ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ចុះ​ធ្វើ​កិច្ចប្រតិបត្តិការ​បង្ក្រាប​ជនសង្ស័យ​ប្រុស​ស្រី​៣​នាក់ ពាក់​ព័​ន្ឋ​ករណី​ជួញដូរ ចែកចាយ​និង​ផ្តល់​ទីតាំង​ដើម្បី​ប្រើប្រាស់​គ្រឿងញៀន កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០១៦ នៅ​ម្តុំ​សំណង់​អាធិបតេយ្យ តាម បណ្តោយ​ផ្លូវ​លេខ​៧០ សង្កាត់​ស្រះចក ខណ្ឌដូនពេញ ឃាត់ខ្លួន​៣​នាក់​(​ស្រី​ម្នាក់​)​។​

    មន្ត្រី​អាវុធហត្ថ​ខណ្ឌដូនពេញ​បានឱ្យដឹងថា ជនសង្ស័យ​ទី​១-​ឈ្មោះ ផាន់ ធា ភេទ​ស្រី អាយុ​៤៨​ឆ្នាំ​ជា​ម្ចាស់ផ្ទះ និង​ជា​ម្ចាស់​ថ្នាំ ទី​២-​ឈ្មោះ ផាន់ ណាវី ភេទ​ប្រុស អាយុ​១៨​ឆ្នាំ​និង ទី​៣​ឈ្មោះ យី ធា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ។​

    មន្ត្រី​បន្តថា ដោយ​ទទួលបាន​ព័ត៌មាន​ច្បាស់ការ​ហើយ​នោះ ទើប​កម្លាំង​អាវុធហត្ថ​ខណ្ឌដូនពេញ សហការ​ជាមួយ​ជំនាញ​ក្រុង បាន​ចុះមក​ធ្វើការ​ឃាត់ខ្លួន​បានជា​ក់​
​ស្តែង ចំនួន​៣​នាក់ និង​ឆែកឆេរ​រក​ប្រទះឃើញ​វត្ថុតាង​មួយចំនួនធំ​ដូចជា គ្រឿងញៀន​ប្រភេទ​ក្រាម​ពណ៌​ស​ប្រភេទ​ម៉ា​ទឹកកក​៤០​កញ្ចក់​តូច និង​មួយកញ្ចប់​ធំ ជញ្ជីង​ថ្លឹង​ថ្នាំញៀន ឧបករណ៍ប្រើប្រាស់​គ្រឿងញៀន និង​វត្ថុតាង​ជាច្រើន​ទៀត ។​

   ២- នា​វេលា​ម៉ោង​១២​និង​៥០​នាទី​ថ្ងៃត្រង់​ថ្ងៃទី​១៥​មករា​ឆ្នាំ​២០១៦​នេះ នៅ​ចំណុច​បន្ទប់​ជួល​ខាងក្រោយ​ផ្សារ​QMI​ស្ថិត​ក្នុងភូមិ​ត្រពាំង​ពោធិ៍ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ កម្លាំង អាវុធហត្ថ​ខណ្ឌ​សហការ​ជាមួយ​ការិយាល័យ​ជំនាញ​បាន​ចុះបង្ក្រាប​ករណី​ចែកចាយ​និង​ប្រើប្រាស់​គ្រឿងញៀន​ឃាត់ខ្លួន​មនុស្ស​៥​នាក់​។​

    មន្ត្រី​អាវុធហត្ថ​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​១-​ឈ្មោះ​ឯម វណ្ណា ភេទ​ប្រុស​អាយុ​៣៥ ឆ្នាំ​មុខរបរ​កម្មករ​រោងចក្រ​QMI​ទីលំនៅ​ភូមិ​ខាងលើ​២-​ឈ្មោះ​ជ្រុ​ញ ភ័​ស្ត្រ​ភេទ ប្រុស​អាយុ​២៦​ឆ្នាំមុខរបរ​កម្មករ​រោងចក្រ​QMI​ទីលំនៅ​ភូមិ​ខាងលើ​៣-​ឈ្មោះ​ឯម វី​រះ ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ​មុខរបរ​កម្មករ​រោង ចក្រ​QMI​ទីលំនៅ​ភូមិ​ខាងលើ​៤-​ឈ្មោះ​ពូ ប៉ូច ភេទ​ប្រុស​អាយុ​២៥​ឆ្នាំ​មុខរបរកម្មករសំណង់​ទីលំនៅ​ភូមិ​ខាងលើ​និង​៥-​រឹម បូ​រឹន ភេទ​ប្រុស​អាយុ​២៦​ឆ្នាំ​មុខរបរ​កម្មករសំណង់​ទីលំនៅ​ភូមិ​ខាងលើ​។​

    ចាប់​យកបាន​វត្ថុតាង​១-​ទូរស័ព្ទ​៣​គ្រឿង​ម៉ាក​ណូគា​ចុច​ពិល​២​គ្រឿង​សាំ​សុង​១​គ្រឿង ២-​ម្សៅ​ក្រាម​ស​ថ្លា​ចំនួន​១៦​កញ្ចប់​(​តូច​១៥​កញ្ចប់​និង​កញ្ចប់​ធំ​១​ដែល​បំបែក​បាន​រាប់រយ​កញ្ចប់ ដោយ​ក្នុង​មួយកញ្ចប់​លក់​១០​ដុល្លារ​) ៣-​ដប​ជក់​ចំនួន​បួន ៤-​ទុយោ​និង​ថង់​ច្រក​គ្រឿងញៀន​មួយចំនួន​និង​៥-​ប្រាក់​មួយ​ម៉ីន​ពីរពាន់​រៀល​។​

    ៣- អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បន្ត​ឃាត់ខ្លួន​បុរស​ម្នាក់​ពាក់ព័ន្ធ​ករណី​ផ្តល់​ទីតាំង​ឲ្យ​គេ​ជួញដូរ​និង​ប្រើប្រាស់​ប្រើប្រាស់​គ្រឿងញៀន​នៅ​ចំណុច​ភូមិ​-​សង្កាត់​គីឡូម៉ែត្រ​លេខ​៦ខណ្ឌឫស្សីកែវ​កាលពី​វេលា​ម៉ោង​ល្ងាច​ថ្ងៃទី​១៤​មករា​ឆ្នាំ​២០១៦​។​

    ជនសង្ស័យ​ឈ្មោះ​ខា ឈុន​ភេទ​ប្រុស​អាយុ​៣៥​ឆ្នាំ​ស្នាក់នៅ​ភូមិ​-​សង្កាត់​គីឡូ​ុ​ម៉ែត្រ​លេខ​៦ ខណ្ឌឫស្សីកែវ ដកហូត​សម្ភារ​:​សម្រាប់​ប្រើប្រាស់​មួយចំនួន​។​បច្ចុប្បន្ន​បញ្ជូនទៅ​ការិយាល័យប្រឆាំង​គ្រឿងញៀន​ក្រុង​ចាត់​ការបន្ត​៕​

adverise with khmeread

មតិយោបល់