samsung-banner
adverise with khmeread

ទីបំផុត ក្រុមហ៊ុន​រថយន្ត Porsche បាន​លាតត្រដាង​ពីអ្វី​ដែល​បានកើត​ឡើង​នៅ​យប់​ដែល Paul Walker គ្រោះថ្នាក់​ស្លាប់​

Untitled 1

    ​តារា​សម្ដែង​ហូលីវូដ​លោក Paul Walker បាន​ស្លាប់​ក្នុង​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០១៣​។ គាត់​និង​មិត្ត​របស់គាត់​ម្នាក់​បាន​កំពុងបើក​រថយន្ត Porsche ខណៈដែល​ពួកគេ​ទាំងពីរ​ទើបតែ​ចេញពី​កម្មវិធី​នៃ​សេចក្ដីស្រឡាញ់​មួយ​។ ហើយ​ឧបទ្ទវហេតុ​នោះ​កើត​នៅពេលដែល​បើក​ចេញពី​កម្មវិធី​នោះ​មិន​ឆ្ងាយ​ប៉ុន្មាន​ទេ ហើយ​តាម​ការស៊ើបអង្កេត គ្រោះថ្នាក់​នោះ​កើតឡើង​ដោយសារ​រថយន្ត​នោះ​បើក​ក្នុង​ល្បឿន​លឿន​ពេក​។​

​    ​រថយន្ត​បាន​បាត់បង់​ម្ចាស់ការ​និង​រេ​ទៅបុក​នឹង​ដើមឈើ​មួយ​។ កូនស្រី​របស់គាត់​បាន​ជួល​មេធាវី​ម្នាក់ និង​និយាយថា​រថយន្ត​នោះ​មិនបាន​បើក​លឿន​នោះទេ ដោយ​យោងទៅលើ​កាមេរ៉ា​សុវត្ថិភាព​នៅ​តំបន់​មាន​ឧបទ្ទវហេតុ​នោះ​។ ក្នុង​ពាក្យបណ្ដឹង​ដែល​ប្រឆាំងនឹង​ក្រុមហ៊ុន Porsche បាន​អះអាងថា រថយន្ត​នោះ​គឺជា "​គ្រាប់បែក​កំណត់ពេល​វេលា​" និង​មិន​សម​យកមក​ជិះ​លើផ្លូវ​ទេ​។​

​    ​ពិតណាស់​សាលក្រម​បានសម្រេច​ឱ្យ​ក្រុមហ៊ុន Porsche ឈ្នះ​ក្នុងករណីនេះ ដោយ​កំណត់ថា Paul Walker បើករថយន្ត​លឿន​ពេក​នៅលើ​ផ្លូវ​។ ក្រុមហ៊ុន Porsche ធ្លាប់​អះអាងថា ខ្លួន​បាន​ប្តូរ​រថយន្ត​ឱ្យ Paul Walker ជិះ ប៉ុន្ដែ​គ្មាន​នរណា​និយាយ​ពី​រឿងនេះ​ទេ​។ Walker ជា​អ្នក​គួរ​ស្តីបន្ទោស​តែ​ម្នាក់​គត់​។​

​    ​រថយន្ត​នោះបាន​ផ្ទុះ​ឆេះ ហើយ Walker និង​មិត្ត​របស់គាត់​ត្រូវបាន​សម្លាប់ មុនពេល​រថយន្តបុក​នឹង​ដើមឈើ​។​

​    ​រថយន្ត Porsche ដែល​គាត់​បាន​បើក​នោះ​ត្រូវបាន​គេ​រាយការណ៍​ថា​មាន​បញ្ហា​ដៃចង្កូត ប៉ុន្ដែ​ត្រូវបាន​គេ​ច្រានចោល​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់