Paul Pogba: ការវិលត្រឡប់មក Man Utd ប្រៀបដូចជាបានវិលត្រឡប់មកផ្ទះរបស់ខ្លួនវិញ

          កីឡាករ Paul Pogba អះអាងថា ​អាចសម្របខ្លួន​បាន​ល្អ​ជាមួយ​នឹង​ក្លឹប​Man Utd។ កីឡាករ​សញ្ជាតិ​បារាំង​រូបនេះ​ដែលបាន​ចាក​ចេញពី​ក្លឹប​​ Man Utd ​​កាល​ពី​ឆ្នាំ​២០១២​​ ដើម្បទៅចូល​រួម​ជាមួយ​ក្លឹបយក្ស​អ៊ីតាលី Juventus ។ ប៉ុន្តែ​បន្ទាប់ពីបានវិលត្រឡប់​មក​ Man Utd ជាថ្មី​វិញនោះ កីឡាករ​វ័យ២៣​ឆ្នាំ​រូបនេះ​និយាយថា ខ្លួនដូចជាបានត្រឡប់​មក​ផ្ទះ​វិញអីចឹង។

          Pogba បាននិយាយថា “ Man Utd គឺជា​ផ្ទះរបស់ខ្ញុំ។ នៅពេល​ខ្ញុំចាក​ចេញ​ ខ្ញុំតែង​តែ​ដឹងថា ខ្ញុំ​នឹងត្រឡប់​មក​វិញ។ សម្រាប់ខ្ញុំ​វាហាក់ដូចជា​ការ​ដើរ​កម្សាន្ត​ ហើយ​ទើបនឹង​ត្រឡប់​មក​វិញ​។ គ្មាន​អ្វីប្រែប្រួល​ទេ។ ខ្ញុំគឺជា​មនុស្ស​ដដែល”។

 Pogba បាន​ក្លាយ​កីឡាករ​ដែល​មានតម្លៃខ្លួនថ្លៃជាង​គេក្នុង​ប្រវត្តិបាល់ទាត់​របស់អង់គ្លេស បន្ទាប់ពី​ចុះ​ហត្ថ​លេខាលើ​កិច្ច​ព្រមព្រៀង​ផ្ទេរ​មក​ក្លឹប Man Utd ក្នុងតម្លៃ៨៩​លាន​ផោន៕

Paul pogba football3654
adverise with khmeread
Loading ad ...