samsung-banner
adverise with khmeread

ខឹង​រថយន្ត​ស៊ី​ផ្លេ​ដាក់​បើក​ម៉ូតូ​តាមរក​រឿង ត្រូវ​រថយន្ត​កៀរ​បុក​ផ្ទប់​លូ​របួសធ្ងន់ ​៣​ នាក់​ (មានវីដេអូ)

Unnamed %281%29

    ភ្នំពេញ ៖ យុវជន​ ៣ ​នាក់​ជិះ​ម៉ូតូ​ធំ​មួយគ្រឿង ម៉ាក Duke ខឹង​នឹង​រថយន្ត​ស៊ី​ផ្លេ​ដាក់ បាន​បើក​ម៉ូតូ​តាមមើល​មុខ​ឌឺដង​ទៅ​ខាងមុខ​រថយន្ត រហូតដល់​បង្ក​គ្រោះថ្នាក់​ចរាចរណ៍ ដោយ​ខាង​ភាគី​រថយន្ត​ខឹង​វិញ​តាម​កៀរ​ជ្រុល​ទៅបុក​ផ្ទប់​ជាមួយ​លូ ដែល​គេ​ដាក់​ចោល​ឥត​មាយា​ទ​នៅតាម បណ្តោយ​ផ្លូវ​២០០៤ មុខ​ឃ្លាំង​លក់​រថយន្ត​០០០៧ កាលពី​វេលា​ម៉ោង១ ​និង​៣០​នាទី​យប់​ឈានចូល​ថ្ងៃទី៥ ធ្នូ​២០១៦ ស្ថិតក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ។​

    សាក្សី​ឃើញ​ហេតុការណ៍​បានឱ្យដឹងថា ដំបូង​គេ​ឃើញ​រថយន្ត​ម៉ាក TOYOTA SURF ពណ៌​ក្រហម​ ពាក់​ស្លាក​លេខ​កណ្តាល 2A-3192 បើកបរ​ដោយ​យុវជន​ម្នាក់​តាម​បណ្តោយ​ផ្លូវ​២០០៤ ទិសដៅ​ពី​កើ​តទៅ​លិច។​

    ចំណែក​ម៉ូតូ​ម៉ាក Duke​ ពាក់​ស្លាក​លេខ​ភ្នំពេញ 1FI-9995 ជិះ​គ្នា​៣​នាក់​​ទិសដៅ​ស្របគ្នា​ជាមួយ​រថយន្ត ដោយ​ម៉ូតូ​ និង​រថយន្ត​បាន ជិះ​បើក​ប្រដេញ​គ្នា ​វ៉ា​គ្នា​ទៅវិញទៅមក ក្នុង​ល្បឿន​យ៉ាង​លឿន។​

    លុះ​មកដល់​ចំណុចកើតហេតុ ក៏​ស្រាប់តែ​រថយន្ត​ទាញ​ចង្កូត​មក​ស្តាំ​ដៃ កៀរ​ម៉ូតូ​ឱ្យ​ដួល បន្ទាប់មក​រថយន្ត បាន​ជ្រុល​បុក​លូ​ដែល​គេ​ដាក់​ចោល​តាម​ចិញ្ចើមផ្លូវ ខូ​ត​ខាត​លូ​អស់​ ៣ ​កង់​ទៀត​ទើប​រថយន្ត​អស់​ល្បឿន។​

    ហេតុការណ៍​នេះ​បណ្តាលឱ្យ​យុវជន​ជិះ​ម៉ូតូ​ Duke ខ្ទាត​ឆ្ងាយ​ជាង​១០​ម៉ែត្រ ​២​ នាក់​រងរបួស​ធ្ងន់ និង​ម្នាក់ទៀត​នៅក្បែរ​ម៉ូតូ​រងរបួស​បាក់ជើង។ ​ចំណែក​រថយន្ត​ខ្ទេច​មួយ​កំ​ណាត់មុខ​ទាំងស្រុង ម៉ូតូ​ខូ​ត​ខាត​យ៉ាង​ដំ​ណំ។​    

    បើតាម​សម្តី​របស់​អ្នកបើកបរ​រថយន្ត​បាន​និយាយប្រាប់​ទាំង​ខ្លួន​មាន​របួស​ឈាម​ជាច្រើន​ថា ដំបូង​ខ្លួន​បាន​បើករថយន្ត​ចេញពីផ្ទះ​នៅ​ម្តុំ​អូរ​បែកក្អម។ ​លុះ​មកដល់​ស្តុ​ប Nokia បត់​ចូលមក​ផ្លូវ​២០០៤ ក៏​ប្រទះ​នឹង​ក្រុមយុវជន​ដែល​ជិះ​ម៉ូតូ Duke ជិះ​មាន​គ្នា​៣​ទៅ​៤​ម៉ូតូ ជិះ​ទន្ទឹមគ្នា​ធ្វើឱ្យ​ផ្លូវ​ចង្អៀត ទើប​រូបគេ​ស៊ី​ផ្លេ​សុំ​ផ្លូវ ដល់​ទៅ​ ២ ​ដង​ទើប​ពួកគេ​បើកផ្លូវ​ឱ្យ​។​

    ក្រោយមក​រូបគេ​បើករថយន្ត​ចេញ​បាន​បន្តិច ក៏​ស្រាប់តែ​ម៉ូតូ Duke តាម​មកពី​ក្រោយ​វ៉ា​មក​ទន្ទឹមគ្នា ហើយ​បានធ្វើ​មុខ​ធ្វើ​មាត់​ឌឺដង​ដាក់​រថយន្ត ដោយ​ខាង​រថយន្ត​ខឹង​វិញ​មិន​ព្រមឱ្យ​ម៉ូតូ​វ៉ា​ទៅមុន បាន​រេ​ចង្កូត​មក​ស្តាំ​ដៃ​កៀរ​ម៉ូតូ​ឱ្យ​ដួល។ តែ​រថយន្ត​បាន​ជ្រុល​បុក​ជាមួយនឹង​លូ​នៅ​ចិញ្ចើមផ្លូវ​ខូ​ត​ខាត​៣​កង់ ហើយមនុស្ស​៣​នាក់​ដែល​ជិះ​ម៉ូតូ​រងរបួស​ធ្ងន់ ចំណែកអ្នកបើកបររថយន្ដ​ក៏​បែកក្បាល​ និង​បែក​មុខ​បែក​មាត់​ឈាម​ស្រោច​ពេញ​ខ្លួន​ផងដែរ។​

    ក្រោយពេល​កើតហេតុ អ្នករងរបួស​ទាំង ​៣ ​នាក់​ដែល​ជិះ​ម៉ូតូ​ត្រូវ​រថយន្ត​គ្លីនិក រស្មី មក​ដឹក​ទៅ​សង្គ្រោះ។ ​ចំណែក​អ្នកបើកបរ​រថយន្ត​មិនបាន​ទៅ​មន្ទីរពេទ្យ​នោះ។​ ដោយឡែក​រថយន្ត​បង្ក​ និង​ម៉ូតូ​ត្រូវបាន​ជំនាញ​ចរាចរណ៍​ខណ្ឌ​មក​វាស់វែង​ស្ទួ​ច​ និង​ឃាត់​អ្នកបើកបរ​ទៅកាន់​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌ​សែន​សុខ ដើម្បី​រងចាំ​ការដោះស្រាយ​គ្នា​តាម​ក្រោយ៕

adverise with khmeread

មតិយោបល់