samsung-banner
adverise with khmeread

ចោរ​យួន​ចូល​គាស់​បន្ទប់​បោក​កូនជ្រូក​យកលុយ​ត្រូវបាន​ពលរដ្ឋ​ចាប់បាន​វាយ​ទ្រមខ្លួន (​មាន​វីដេអូ​)

1

    ភ្នំពេញ ៖ បុរស​ជា​ជនជាតិ​យួន​ម្នា​ក់បាន​ដើរចូល​ទៅផ្ទះ​ជួល​ធ្វើ​សកម្មភាព​គាស់​បន្ទប់​លួច​ទ្រព្យសម្បត្តិ​ និង​កំពុង​បោក​កូនជ្រូក ត្រូវបាន​ប្រជាពលរដ្ឋ​ឃើញ​ស្រែក​ចោរៗ​ផ្អើល​អ្នកជិតខាង​នាំគ្នា​ព្រួត​វាយ​ឡើង​បែក​មុខមាត់​រួច​ប្រគល់ឱ្យ​សម​ត្ថ​កិច្ច​។​

    សកម្មភាព​លួច​នេះ​កើតឡើង កាលពី​វេលា​ម៉ោង​៧​និង​៤០​នាទី​ព្រឹក ថ្ងៃទី៥​ ខែធ្នូ ឆ្នាំ២០១៦​ ស្ថិតនៅផ្ទះ​ជួល​លេខ​១០១ ភូមិ​ដំណាក់​ធំ​៣ សង្កាត់​ស្ទឹងមានជ័យ ខ​ណ្ខ​មានជ័យ។​

    តាម​ប្រភពពី​ម្ចាស់ផ្ទះ​ឈ្មោះ ហឹម យូ​ម៉ី ភេទ​ប្រុស​ អាយុ​២២​ឆ្នាំ មុខរបរ​អ្នកលក់ដូរ​ស្នាក់នៅ​កន្លែងកើតហេតុ​បានឱ្យដឹងថា ដោយមាន​ការ​សង្ស័យ​បាន​ដើរទៅ​មើល​តាម​បន្ទប់​បានឃើញ​ជនសង្ស័យ​កំពុងតែ​រើ​នៅក្នុង​បន្ទប់​ ហើយបាន​បោក​កូនជ្រូក​យកលុយ​។​ ឃើញបែបនេះក៏​បាន​ស្រែក​ឆោឡោឡើង ​ហើយ​ជនសង្ស័យ​នោះបាន​រត់ចេញ​ក៏មាន​អ្នក​ក្បែរ​ខាង​បាន​ជួយ​ដេញចាប់បាន​វាយ​មួយ​ដៃ​មួយ​ជើង​បែក​មុខ​ហើយ​បាន​ប្រគល់ឱ្យ​ប៉ូលិស​យកមក​សាកសួរ​នៅ​ប៉ុស្តិ៍​ស្ទឹងមានជ័យ​។​

    ប៉ូលិស​បានឱ្យដឹងថា ជនសង្ស័យ​ឈ្មោះ ឡេ ពូក​ឆាង ជនជាតិ​យួន​ ភេទ​ប្រុស​ អាយុ​៣៩​ឆ្នាំ មុខរបរ​កម្មករសំណង់​ស្នាក់នៅ​មិន​ពិតប្រាកដ​។​

    ក្រោយ ពី​សាកសួរ​រួច​ជនសង្ស័យ​បាន​សា​ភាព​ថា​រូបគេ​បានធ្វើ​សកម្មភាព​គាស់​បន្ទប់​ពិតមែន​ ហើយ​បាន​កសាង​សំណុំរឿង​បញ្ជូនទៅ​អធិការដ្ឋាន​ខ​ណ្ខ​មានជ័យ​ចាត់ការ​ទៅតាម​ច្បាប់៕

adverise with khmeread

មតិយោបល់