មន្ត្រី​ក្រសួងទេសចរណ៍​ម្នាក់​ដេកស្លាប់​លើ​ប៉ៅ​អ៊ី ក្នុង​បន្ទប់​ជួល​

    ភ្នំពេញ ៖ មន្ត្រី​ក្រសួងទេសចរណ៍​ម្នាក់​ត្រូវបាន​គេ​ប្រទះឃើញ​ដេកស្លាប់​កាលពី​វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃទី​០៥​ ខែធ្នូ ​ឆ្នាំ​២០១៦ នៅ​ចំណុច​បន្ទប់​ជួល​លេខ​១២A​ ស្ថិតនៅ​ផ្ទះ​លេខ​២៩៥ ​ក្រុម​១២ ​ភូមិ​ទ្រា សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ។​

    ប៉ូលិស​និយាយថា សព​មានឈ្មោះ សំ សឺ​ឌី ភេទ​ប្រុស​ អាយុ​៤៥​ឆ្នាំ ​មុខរបរ​មន្ត្រី​ក្រសួងទេសចរណ៍​មាន​ស្រុកកំណើត​សង្កាត់​ស្រះចក ភ្នំពេញ បច្ចុប្បន្ន​ស្នាក់នៅ​បន្ទប់​ជួល​ខាងលើ។​

    ក្រោយ​ការពិនិត្យ​របស់​មន្ត្រី​ជំនាញ​កោសល្យវិច្ឆ័យ​ និង​លោកគ្រូ​ពេទ្យ​បានឱ្យដឹងថា​សព​ស្លាប់​ដោយសា​ជំងឺ​គាំងបេះដូង។ ​បច្ចុប្បន្ន​សព​ត្រូវបាន​ប្រគល់ឱ្យ​សាច់ញាតិ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

 

adverise with khmeread