គីម​ជុង​អ៊ុន​ឆ្មក់​ចូល​ទស្សនា​កម្មវិធី​ប្រគុំ​តន្ត្រី MAMA?

​    ​បុរស​ក្លែង​ធ្វើជា​មេដឹកនាំ​គីម​ជុង​អ៊ុន​បាន​សាកល្បង​ឡើងលើ​កម្រាលព្រំ​ក្រហម​នៅ​កម្មវិធី Mnet Asian Music Awards (MAMA) កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​។​

​    ​គីម​ជុង​អ៊ុន​ក្លែងក្លាយ​នេះ​បាន​បង្ហាញខ្លួន​ដូចជា​មេដឹកនាំ​ផ្ដាច់ការ​មែនទែន​អ៊ីចឹង​។ គាត់​បានបង្ហាញ​ខ្លួន​នៅមុខ​ក្រុម​សន្តិសុខ​ដើម្បី​សុំ​មើល​កាត​ចូលទៅក្នុង​កម្ម​វី​ធី​នោះ ប៉ុន្ដែ​ចុងក្រោយ​ត្រូវ​ខ្មាស់​គេ ដោយ​ក្រុម​សន្តិសុខ​សុំ​មិនឱ្យ​គាត់​ចូល​និង​ឱ្យ​ចាកចេញ​។​

​    ​អ្នកកំប្លែង​នេះ​មិនមាន​មុខមាត់​ដូច​ទៅនឹង​ក្នុង​កាត​នោះឡើយ ហើយ​ពួក​សន្តិសុខ​មិនអាច​ធានា​ឱ្យ​គាត់​ចូល ដោយ​កាត​ដែល​គាត់​បង្ហាញ​ទៅ​ពួកគេ​មិន​ត្រឹមត្រូវ​។ នេះ​ត្រូវឱ្យ​គាត់​រង់ចាំ​ឆ្នាំក្រោយ​ទៀត ហើយ​គាត់​ប្រហែលជា​នឹង​ល្បី​ដូច PSY ដែរ​៕

adverise with khmeread
ប្រភព៖ koreaboo

អ្នកនឹងចូលចិត្ត