លោកអ្នក​ប្រហែល​ដាក់​របស់​តាម​ឡាន​មិនទាន់​គ្រប់​ទេ​! ទាំងនេះ​ជា​របស់​សា​គួរ​ទុក​តាម​ឡាន ដែល​មិនអាច​ខាន​បាន

    ​អ្នកបើកបរ​មួយចំនួន​តែង​មើលរំលង​របស់​តូចតាច ហើយ​គិតថា​វា​ពុំមាន​សារៈសំខាន់​សម្រាប់​ដាក់​តា​ម​រថយន្ត​នោះទេ​។ យើង​មិនអាច​ដឹងបាន​ទេ​ថា នឹងមាន​រឿង​អ្វី​កើតឡើង​នៅពេល​ធ្វើដំណើរ ជាពិសេស​ការធ្វើដំណើរ​ផ្លូវ​ឆ្ងាយ​។ រថយន្ត​អាចមាន​បញ្ហា​គ្រប់ពេលវេលា ខាងក្រោម​ជា​របស់​មួយចំនួន ដែល​លោកអ្នក​គួរ​មាននៅ​ក្នុង​រថយន្ត​៖

​    ​១. ពិល​សម្រាប់​បញ្ចាំង​នៅពេល​យប់ ប្រើ​សម្រាប់​ផ្តល់​សញ្ញា ឬ សម្រាប់​បំភ្លឺ​នៅពេល​ប្តូរ​កង់​រថយន្ត​។​
​    ​២. បំពង់​ពន្លត់​អគ្គិភ័យ​ដាក់​កន្លែង​ណាមួយ​មាន​សុវត្ថិភាព ហើយ​រឹត​វា​ឱ្យ​ជាប់​។​
​    ​៣. ត្រូវមាន​ឆ័​ត្រ​នៅក្នុង​រថយន្ត នៅពេល​រដូវវស្សា​មក​ដល់​។​
​    ​៤. ប្រដាប់​សាក​ថ្ម​ទូរស័ព្ទ​ដោត​ប្រើ​ជាមួយ​កន្ទុយបារី ពេលខ្លះ​ថ្ម​ទូរស័ព្ទ​អស់​ចំពេល​ដែល​អ្នក​កំពុង​តែមាន​អាសន្ន​កើតឡើង​។​
​    ​៥. ទឹក​សុទ្ធ និង អាហា​សម្រន់​ទុក​បានយូរ អាចជួយ​លោកអ្នក​បាន​មួយគ្រា ប្រសិន​រថយន្ត​ខូច​នៅ​កណ្តាល​ព្រៃ​។​
​    ​៦. ខ្សែ​កូវ​អាគុយ​។​
​    ​៧. ខ្សែ​សណ្តោង​។​
​    ​៨. ប្រដាប់​សង្គ្រោះ​បឋម - មាន​បង់​រុំ​របួស​, បង់​បិត​ដំបៅ​, ថ្នាំ​លាង​របួស ...​ជាដើម​។​
​    ​៩. ឧបករណ៍​វាស់​សំពាធ​ខ្យល់​។​
​    ​១០. ប្រេងម៉ាស៊ីន​ដប​តូច សម្រាប់​ចាក់​បន្ថែម ប្រសិនបើ​រថយន្ត​រប​ស់​អ្នក​ស៊ីប្រេង​ម៉ាស៊ីន​។​
​    ​១១. ផែនទី និង ឧបករណ៍ GPS ឬ ទូរស័ព្ទ Smart Phone ដែល​អាច​ប្រើ GPS បាន​។​
​    ​១២. ត្រូវមាន​កូនសោ​សា​គួរ​មួយ នៅពេល​មានការ​ចាំបាច់ ហើយ​បាត់​កូនសោ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត