samsung-banner
adverise with khmeread

ដឹងអត់ថាហេតុអ្វី បានជាអ្នកគាំទ្រដ៏ស្រស់ស្អាតម្នាក់នេះពាក់អាវធំដែលមានឡូហ្គោ Chelsea មកទស្សនាការប្រកួតរវាង Everton និង Man Utd ទេ?

Fan with chelsea logo 1

          ការ​ជ្រើសរើស​សម្លៀក​បំពាក់​ដ៏ត្រឹមត្រូវ​ សម្រាប់​មក​ទស្សនា​ការ​ប្រកួត​បាល់​ទាត់​គឺជា​រឿង​សំខាន់​សម្រាប់​មនុស្ស​មួយចំនួន។

          ហេតុ​ដូច្នេះហើយ​បាន​ជា​វាក្លាយ​ជា​រឿង​ដ៏ភ្ញាក់ផ្អើល​មួយ​នៅ​ពេល​អ្នក​គាំទ្រ​បាល់ទាត់​ម្នាក់​ត្រូវ​គេប្រទះឃើញ​ប្រើ​ប្រាស់​ឈុត​អាវធំ​ពណ៌​ស​ដែល​មាន​ភ្ជាប់​ឡូ ហ្គោ​ក្លឹប Chelsea យ៉ាងធំ​​អំឡុង​ការ​ប្រកួត​ស្មើ​រវាង​ក្រុម​ Everton ​និង​ Man Utd។

          មនុស្ស​ជា​ច្រើន​ដែល​ប្រើប្រាស់បណ្តាញ​សង្គមទ្វីតធើ​បាន​កត់សម្គាល់​ភ្លាមៗ ហើយ​ពួកគេ​ហាក់ដូចជា​មាន​អារម្មណ៍​ច្របូក​ច្របល់​និងឆ្ងល់ថា ហេតុ​អ្វី​បាន​ជាមាន​អ្នក​ពាក់ឈុត​​ Chelsea ​មក​ចូលរួម​ទស្សនា​ការ​ប្រកួត​រវាង​ Man Utd និង​ Everton​​ ទៅវិញ។

អ្នក​គាំទ្រដែល​គេកំពុង​និយាយរូបនេះឈ្មោះ Emily Rogawski ហើយ​នាង​មាន​ហេតុ​ផល​របស់​នាងចំពោះការ​ជ្រើ​ស​រើស​ឈុត​អាវធំនេះ។ នាងគឺជា​អ្នក​គាំ​ទ្រ​ក្រុម​​ Chelsea ដ៏ងប់​ងុល​ ដែល​មាន​ដើម​កំណើត​នៅ​ទីក្រុង​ញូវយ៉ក​ ឥឡូវនេះ​បាន​មក​រស់នៅទីក្រុង​ Liverpool និង​បាន​ចូល​រួម​ទស្សនា​ការ​ប្រកួត​របស់ Chelsea ក្រៅទឹកដី​ឈ្នះ​ក្រុម​ Man City ​កាល​ពីថ្ងៃសៅរ៍​ផងដែរ។

ក្នុងនាមជាអ្នកគាំទ្រ​ក្នុងវិស័យ​បាល់ទាត់​ នាងបាន​ចំណាយ​ពេល​ចូល​រួម​ទស្សនា​ការប្រកួត​មួយទៀតនៅ​ពហុកីឡាដ្ឋាន Goodison Park ។ ប៉ុន្តែ​បន្ទាប់ពី​ចាប់ផ្តើម​ល្បីឈ្មោះតាម​បណ្តាញសង្គមទ្វីតធើ​ នាងបាន​ពន្យល់​ពីការ​ជ្រើស​រើស​ឈុត​អាវធំរបស់នាង។​ Emily Rogawski បាន​និយាយថា “​ខ្ញុំ​ស្រឡាញ់​ក្រុម​Chelsea ហើយ​ខ្ញុំ​ស្រឡាញ់​បាល់ទាត់។ ដូច្នេះ​មិនចង់​ខកខាន​ការប្រកួត​ដូចជា​ការ​ប្រកួត​មួយ​នេះទេ ជាពិសេស​ដោយ​សារតែសំបុត្រ​មាន​តម្លៃត្រឹមតែ​១៥​ផោន​។ ក្នុងនាម​ជា​ជន​ជាតិ​អាមេរិក​រស់នៅ​អង់គ្លេស​ គឺជា​សុបិន​មួយដែល​ចង់​ឃើញ​បាល់ទាត់នៅ​ជុំវិញ​ខ្លួន​ ដូច្នេះ​ខ្ញុំ​ព្យាយាម​ទៅ​ទស្សនា​ការ​ប្រកួត​ច្រើនតាមដែល​អាច​ធ្វើ​ទៅបាន។ ខ្ញុំក៏ចង់ ឃើញ​កីឡាករ Bastian Schweinsteiger ផងដែរ។ ប៉ុន្តែ​ប្រាកដណាស់ ខ្ញុំ​តំណាងឲ្យ​ក្រុម​ Chelsea​ គ្រប់កន្លែងដែល​ខ្ញុំទៅ។ តើអ្នក​ទាំង​អស់គ្នា​ចង់ឲ្យ​ខ្ញុំ​ស្លៀក​ពាក់បែបណា?”៕

adverise with khmeread

មតិយោបល់