adverise with khmeread 1

ប៉ូលិស​ខណ្ឌ​ជ្រោយចង្វារ​បង្ហាញមុខ​ជនសង្ស័យ​៩​នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​

    ភ្នំពេញ ៖ ជនសង្ស័យ​៩​នាក់​ត្រូវបាន​ប៉ូលិស​ខណ្ឌ​ជ្រោយចង្វារ​បង្ហាញ​មុខកា​លពី​ព្រឹក​ថ្ងៃទី​១៨​មករា​ឆ្នាំ​២០១៦​នេះ​បន្ទាប់ពី​ឃាត់ខ្លួន​ដោយ​ជាប់​ពាក់ព័ន្ធ​នឹង​ករណី រក្សាទុក​ដោយ ខុសច្បាប់​នូវ​សារធាតុ​ញៀន ។

    ប៉ូលិស​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ទាំង​៩ ត្រូវបាន​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង ២​រំលង​អា​ធ្រា​ត្រ ថ្ងៃទី​១៧ ខែមករា ឆ្នាំ​២០១៦ នៅ​ចំណុច​ផ្លូវជាតិ​លេខ​៦ ភូមិ​ព្រែកលៀប សង្កាត់ ​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វារ​ដោយ​ដកហូត​វត្ថុតាង​ថ្នាំញៀន​ប្រភេទ ម៉ា​ទឹកកក​ចំនួន​៦​កញ្ចប់​តូច​និង​ម៉ូតូ​៥​គ្រឿង ។

    ប៉ូលិស​បន្តថា ជនសង្ស័យ​ទាំង​៩ ទី​១-​មានឈ្មោះ ប៉ាវ ម៉េង​ហេង អាយុ​២១ ឆ្នាំ ទី​២-​ឈ្មោះ នី រ៉ា ហៅ​សី អាយុ​២០ ទី​៣-​ឈ្មោះ សួន និមិត្ត ហៅ​ម៉ៅ អាយុ​២៦​ឆ្នាំ ទី​៤-​ឈ្មោះ ម៉ែនសា​មិត្ត អាយុ​១៨​ឆ្នាំ ទី​៥-​ឈ្មោះ ចាន់​ដា​រ៉ា ហៅ​វិ​ន អាយុ ៣៧​ឆ្នាំ​ទី​៦-​ឈ្មោះ ម៉ៅ សុផាន់ និ​ត អាយុ​២១​ឆ្នាំ ទី​៧-​ឈ្មោះ កែវ រតនា អាយុ​២៦​ឆ្នាំ ទី​៨-​ឈ្មោះ សឿន កា​នី​ន ហៅ​វីន អាយុ២៤​ឆ្នាំ មុខរបរ​បើករថយន្ត​ដឹក​ដី និង​ទី​៩-​ឈ្មោះ យ៉ា​ត វៃ អាយុ​២៥​ឆ្នាំ ។​

    បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៩​ត្រូវបាន​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕​

adverise with khmeread

មតិយោបល់