samsung-banner
adverise with khmeread

Juan Mata: ខ្ញុំគឺជាកីឡាករតែម្នាក់គត់ដែលលោក Mourinho បោះបង់ចោល កាលនៅ Chelsea

Jose and mata

          ខ្សែបម្រើ​ Juan Mata បាន​អះអាងថា ខ្លួន​នៅ​តែជា​កីឡាករដដែល​ដូច​កាល​ស្ថិតនៅ​ក្រោម​ការ​ដឹកនាំ​របស់​លោក Jose Mourinho នៅ​ក្លឹប​ Chelsea។

          លោក​ Mourinho បាន​លក់​កីឡាករ​អេស្ប៉ាញ​រូបនេះ​ឲ្យមក​ក្លឹប​ Man Utd​​ក្នុង​តម្លៃ​៣៨​លាន​ផោន​កាលពីឆ្នាំ​២០១៣ដោយគ្រូបង្វឹករូបនេះ និយាយថា កីឡា​ករ​វ័យ​២៨​ឆ្នាំ​រូបនេះ​គ្មាន​កម្លាំងកាយ​សម្បទា​គ្រប់គ្រាន់​ ដើម្បី​បង្ហាញមុខ​ជា​ក្រុម​​Chelsea ទេ។

          ប៉ុន្តែកាល​ពី​ដើម​រដូវ​កាលជាមួយក្លឹប Man Utd ខ្សែបម្រើ​រូបនេះ​បាន​ក្លាយជា​កីឡាក​​រ​ជោគជ័យ​ម្នាក់​ ​បើទោះបីជា​មានការប៉ាន់ប្រមាណថា អាចជា​កីឡាករ​ដំបូងដែល​ត្រូវ​ចាក​ចេញ​ពី​ពហុកីឡាដ្ឋាន Old Trafford នៅពេល​លោក Jose Mourinho ចូល​កាន់​តំ​ណែង​បន្ត​ពី​លោក​​ Louis van Gaal ក៏៏​ដោយ។

          ផ្ទុយទៅវិញកីឡាកររូបនេះបានដើរតួនាទី​សំខាន់​សម្រាប់​ក្រុមជម្រើស​របស់លោក Mourinho​ នៅ Man Utd រហូត​មក​ទល់​ពេល​នេះ។ ពិតណាស់ គ្រូ​បង្វឹក​សញ្ជាតិ​ព័រទុយហ្គាល់​រូបនេះ​បាន​ប្តូរ​ចិត្ត​ទាំង​ស្រុងហើយ​បាន​ដាក់​ឲ្យ​កីឡា​ករ​រូបនេះ​លេង​ច្រើន​ជាង​កីឡាករ​ផ្សេងៗ​នៅ​រដូវ​កាល​នេះ៕

adverise with khmeread

មតិយោបល់