Man City និង Chelsea ប្រឈមនឹងការដាក់ពិន័យធ្ងន់ធ្ងរពីសហព័ន្ធបាល់ទាត់អង់គ្លេស

          ដោយ​សារតែ​ជម្លោះដ៏​ធំ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់ការ​ប្រកួត​នៅ​ក្រប​ខណ្ឌ​​PL ក្រុម Man City ​និងក្រុម ​Chelsea អាច​ប្រឈម​នឹង​ពិន័យ​ដ៏ធ្ងន់​ធ្ងរ​​ពី​សហ​ព័ន្ធបាល់ទាត់​អង់​គ្លេស​ ។

          សកម្មភាពដ៏អាម៉ាស់​ដែល​បាន​ផ្ទុះ​ឡើង​បន្ទាប់ពី​ខ្សែប្រយុទ្ធ Sergio Aguero លេង​កាច​ដាក់​​ខ្សែការពារ​ David Luiz ​ដែល​​ធ្វើឲ្យ​អាជ្ញាកណ្តាល​សម្រេចចេញកាតក្រហម​ដេញ​ Aguero ចេញភ្លាមតែ​ម្តង។ ហើយខ្សែបម្រើ​របស់ City កីឡាករ Fernandinho ក៏ត្រូវ​បាន​បណ្តេញ​ចេញ​ផងដែរ ដោយសារតែ​ចាប់​ច្របាច់ក​ខ្សែបម្រើ​ Cesc Fabregas របស់​​ Chelsea និង​ធ្វើឲ្យ​ Fabregas​ ដួល​ផ្ងាលើ​ផ្លាកពាណិជ្ជ​កម្ម។

          បន្ទាប់ពីហេតុការណ៍នេះក្លឹប Man City និងក្លឹប Chelsea ​ប្រាកដជា​ប្រឈមនឹង​វិធាន​ការណ៍​វិន័យ​ដោយ​សារតែ​បញ្ចេញ​ឥរិយាបថទាំង​កំហឹង​អំឡុង​ពេល​ប្រកួត​។​ ក្លឹបទាំងពី​អាចប្រឈមនឹង​ការ​ពិន័យជា​ប្រាក់យ៉ាងច្រើន​សន្ធឹក​សន្ធាប់​ពី​សហព័ន្ធបាល់ទាត់អង់គ្លេស​ដោយសារតែមិនអាច​គ្រប់គ្រងកីឡាក​រ​របស់​ខ្លួន​បាន ​ដែល​ពាក់ព័ន្ធនឹង​គ្រូបង្វឹក​ទាំង​ពីរ​និង​ក្រុម​ការងារ​បង្វឹក​ទាំង​សងខាងផងដែរ៕

Chelsea and city adverise with khmeread
Loading ad ...