​ស្ត្រី​អភ័ព្វ​កើតមក​គ្មាន​ទ្វារមាស​រូបនេះ ស្រមៃ​ចង់បាន​កូន​នឹង​គេ​ដែរ​

​    ​នារី​វ័យ ២៣ ឆ្នាំឈ្មោះ Devan Merck បានកើត​ជាមួយ​អាកា​រៈ​ជំងឺ Mayer-Rokitansky-Küster-Hauser​។​

​    ​នាង​មិនមាន​រន្ធ​ទ្វារមាស ឬក៏​ក​ស្បូន​នោះឡើយ ហើយ​ស្បូន​របស់​នាង​មិនបាន​កកើត​ពេញលក្ខណៈ​នោះដែរ ដែល​នេះ​បណ្តាលឱ្យ​នាង​មិនអាច​ពពោះ​បានឡើយ​។ នៅ​អាយុ ១២ ឆ្នាំ Merck ត្រូវបាន​វះកាត់​យក​ស្បូន​ចេញ ហើយ​មួយឆ្នាំ​ក្រោយមក នាង​បាន​ឆ្លងកាត់​ការវះកាត់​កែលម្អ​ស្បូន​។​

​    ​នាង​បាន​និយាយថា រស់នៅ​ជាមួយ​អាកា​រៈ​នេះ​ពិតជា​ពិបាក​នៅពេល​នាង​នៅ​ក្មេង ហើយ​នាង​បាន​ជួប​ការលំបាក​ដើម្បី​ផ្តើម​ទំនាក់ទំនង​ស្នេហា​។​

​    ​យ៉ាងណាក្តី កាលពី ៥ ឆ្នាំមុន​នៅពេល​នាង​មាន​អាយុ ១៨ ឆ្នាំ នាង​បាន​រៀបការ​ជាមួយ​ប្តី​របស់​នាង​គឺ​លោក Trent​។ អ្នក​ទាំងពីរ​បាន​ព្យាយាម​យក​កូន​អស់​រយៈពេល​បួន​ឆ្នាំ ហើយ​បន្ទាប់ពី​ខកខាន​សុំ​កូន​គេ​មក​ចិញ្ចឹម អ្នក​ទាំងពីរ​ក៏​សម្រេចចិត្ត​ឱ្យ​ស្ត្រី​ផ្សេង​ជួយ​ពរ​ពោះ​ជំនួស​វិញ ល្អ​ជាង​។​

​    ​ប្តី​របស់​នាង​និយាយថា Devan មិនគួរ​មាន​អារម្មណ៍​ខុសឆ្គង​ដោយសារ​នាង​អសមត្ថភាព​ពពោះ​នោះឡើយ​។​

​    ​អូវែ​ទាំងពីរ​របស់ Devan នៅ​ដដែល​ដែល​នេះ​មានន័យថា នាង​អាចបង្កើត​ស៊ុត​បាន​ហើយ​មិត្តភក្តិ​ម្នាក់​សុខចិត្ត​ជួយ​ពពោះ​ជំនួស​នាង​៕

ប្រភព៖ Independent

adverise with khmeread

អ្នកនឹងចូលចិត្ត