​បេក្ខជន​បក្ស​សាធារណរដ្ឋ​មួយរូប​ទម្លាយ​ឱ្យដឹងថា លោក​ត្រាំ​សារភាពថា​ការងារ​នៅ​សេត​វិមាន​ធំ​ហួស​ពី​ការគិត​របស់គាត់​ឆ្ងាយ​ណាស់​

​    ​បេក្ខជន​ឈានមុខ​គណបក្ស​សាធារណរដ្ឋ​ម្នាក់​បាន​លាតត្រដាង​ថា លោក ដូ​ណា​ល់​ត្រាំ បាន​សារភាពថា តំណែង​ប្រធានាធិបតី​គឺជា​ការងារ​ដ៏​ធំ​ជាង​អ្វីដែល​គាត់​បាន​គិតទុក​ទៅទៀត​។​

​    ​បន្ទាប់ពី​ជួបប្រជុំ​ជាមួយ​ប្រធានាធិបតី​ជាប់​ឆ្នាំ​រូបនេះ​កាលពី​ខែ​មុន អតីត​ប្រធានសភា លោក Newt Gingrich បាន​ប្រាប់​កម្មវិធី USA Today ថា អ្នកជំនួញ​រូបនេះ​បានចាប់ផ្តើម​យល់​ពី​សម្ពាធ​របស់​ការិយាល័យ​ពងក្រពើ​ហើយ​។​

​    ​លោក Gingrich បាន​និយាយថា "​គាត់​បាន​អត្ថាធិប្បាយ​ថា '​នេះ​គឺជា​ការងារ​ធំ​ជាង​អ្វីដែល​ខ្ញុំ​បានគិត​' ដែល​នេះ​គឺ​រឿង​ល្អ​។ គាត់​គួរតែ​គិតបែបនេះ​"​។​

​    ​ក្នុងនាម​ជា​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក Gingrich បាន​បន្ថែមថា "​អ្នកមាន​សង្គ្រាម​និង​សន្តិភាព អ្នកមានអំណាច​ដ៏​ធំ​សម្បើម ហើយ​វា​គឺ​អាស្រ័យ​លើ​ការិយាល័យ​ពងក្រពើ​នេះឯង ហើយ​ចុងក្រោយ​អ្វីៗ​គឺ​អាស្រ័យ​លើ​ការសម្រេចចិត្ត​របស់​អ្នក​"៕

ប្រភព៖ Independent

1
adverise with khmeread

អ្នកនឹងចូលចិត្ត

Loading ad ...