ញាក់សាច់​! អាយុ​ទើប ៧ ឆ្នាំ​សោះ បាញ់​ក្តាន់​ត្រង់​ជាង​មនុស្ស​ចាស់​ទៀត ឥឡូវ​នាង​កំពុង​ល្បី​លើ​ហ្វេ​ស​ប៊ុ​ក​

    ​ប្រតិកម្ម​មិនអាច​កាត់ថ្លៃ​បាន​របស់​ក្មេងស្រី​អាយុ ៧ ឆ្នាំ បន្ទាប់ពី​បាញ់​សត្វ​ក្ដាន់​ជា​លើកដំបូង​ជាមួយនឹង​កាំភ្លើង​សឹងតែ​ធំ​ជាង​នាង ២ ដង​ត្រូវ​បានគេច​ចែក​ពេញ​ហ្វេ​ស​ប៊ុ​ក ដោយមាន​អ្នកមើល​វីដេអូ​របស់​នាង​រហូត​ទៅដល់ ២ លាន​កន្លះ​ដង​។​

​    ​នាង Lilly Klapper មកពី​ភាគ​ខាងជើង​រដ្ឋ​តិច​សាស់​បាន​ប្រមាញ់​សត្វ​ក្ដាន់​កន្ទុយ​ពណ៌​ស​មួយ​ជាមួយនឹង​ប៉ា​របស់​នាង និង​ប្អូនប្រុស​របស់​នាង​អង្គុយ​ពីក្រោយ ហើយ​នាង​បាន​ហាត់​បាញ់កាំភ្លើង​ពីរ​ឆ្នាំ​មកហើយ​សម្រាប់​រៀបចំ​កា​របាញ់​ប្រមាញ់​សត្វ​ក្ដាន់​លើកទីមួយ​របស់​នាង​នៅថ្ងៃនោះ​។​

​    ​ប៉ា​របស់​នាង Cory Klapper គឺជា​អ្នក​ចូលចិត្ត​ប្រមាញ់​សត្វ​ម្នាក់ បានសម្រេច​ចិត្ត​ថត​វីដេអូ​របស់​នាង​តូច Lilly សម្រាប់​ជា​អនុស្សាវរីយ៍​មួយ​។​

​    ​ប៉ុន្ដែ​កាលពី​ថ្ងៃ​អង្គារ គាត់​បាន​ផុស​វីដេអូ​នេះ​នៅលើ​ហ្វេ​ស​ប៊ុ​ក​ថ្ងៃទី ២៨ ខែវិច្ឆិកា ហើយ​មុនពេល​គាត់​ដឹង​រឿងនេះ កូនស្រី​របស់គាត់​បាន​ក្លាយជា​មនុស្ស​ល្បី​ពេញ​អ៊ី​ន​ធឺ​ណេ​ត​រួចទៅហើយ​។​

​    ​កាលពី​ថ្ងៃ​សុក្រ វីដេអូ​នេះ​មាន​គេ​មើល​រហូត​ទៅដល់ ២.៥៣០.០០០ ដង​នៅលើ​ហ្វេ​ស​ប៊ុ​ក ហើយ​អ្នកលេង​អ៊ី​ន​ធឺ​ណេ​ត​ទាំងអស់​មានការ​ចាប់អារម្មណ៍​យ៉ាងខ្លាំង​សម្រាប់​ជំនាញ​បាញ់​របស់​នាង រួមទាំង​មិត្ត​រួម​ថ្នាក់​របស់​នាង​ផងដែរ​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត