samsung-banner
adverise with khmeread

ទារលុយ ​២.៦០០ ​ដុល្លារ​រត់ការ​ធ្វើ​តារាង​បាល់ទាត់​...​ស៊ីដាច់​ត្រូវ​ប៉ូលិស​វ៉ៃខ្នោះ​

15322443 1201846889902184 427017827 o

    ភ្នំពេញ ៖ បុរស​ម្នាក់ ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​ភ្លាម​ពីបទ​ចោទប្រកាន់ថា ជននេះ​បាន​បោកប្រាស់​យកលុយ​របស់​ស្ត្រី​ម្នាក់​អស់ ​២.៦០០ ​ដុល្លារ  ឱ្យ​រត់ការ​ធ្វើ​តារាង​បាល់ កាលពី​ថ្ងៃទី​៣ ខែធ្នូ ឆ្នាំ​២០១៦ វេលា​ម៉ោង​៩​កន្លះ​យប់ នៅ​ម្តុំ​ផ្សារ​ធំថ្មី ខណ្ឌដូនពេញ។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ តេង ឃាង អាយុ​២៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​បា​យ៉ាប សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ មុខរបរ​ជា​មេការ​តារាង​បាល់ទាត់ ត្រូវបាន​សមត្ថកិច្ច​ខ​ណ្ឌ​ដូនពេញ​ចាប់ខ្លួន រួច​បញ្ជូនមក​អធិការដ្ឋាន​ខណ្ឌ​សែន​សុខ​ដើម្បី​ចាត់ការ​បន្ត។​

    ការចាប់ខ្លួន​នេះ​គឺ​យោងតាម​ពាក្យបណ្ដឹង​របស់​ស្ត្រី​ម្នាក់​ឈ្មោះ លាង ប៊ុន​ថាវ​ង្ស អាយុ​៣៣​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​លេខ​ហ្សេ​១៩ ផ្លូវលំ ភូមិទួលគោក សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ ដោយ​ចោទប្រកាន់ថា ជនសង្ស័យ​បាន​បោកប្រាស់​ប្រាក់​របស់​នាង​ចំនួន ​២.៦០០ ​ដុល្លារ​អាមេរិក។​

    ប៉ូលិស​បន្តថា នារី​រងគ្រោះ​បាន​ស្គាល់គ្នា​ជាមួយ​ជនសង្ស័យ​កាលពី​ថ្ងៃទី​៦ ខែតុលា ឆ្នាំ​២០១៦ ហើ​យក៏បាន​ពិភាក្សាគ្នា​រឿង​ចង់​សង់​តារាង​បាល់​របស់​នាង​នៅ​ម្តុំ បុរី​ហ្គ្រែ​ន​ភ្នំពេញ។ ​ពេលនេះ​ជនសង្ស័យ​បាន​ធានាថា​ជួយ​រត់ការ​ឱ្យ​ដោយ​ទាមទារ​ប្រាក់​ពី​នាង​ ២.៦០០ ​ដុល្លារ។ ​ពេលនោះ​នាង​ក៏បាន​ប្រគល់​លុយ​ឱ្យ​ទៅ​ជនសង្ស័យ​ដើម្បី​ជួយ​រត់ការ​ភ្លាមៗ​ដែរ។​

    ប៉ុន្តែ​ពេល​ទទួលបាន​លុយ​ហើយ ជនសង្ស័យ​បែរជា​បិទ​ទូរស័ព្ទ ហើយ​រត់​គេចខ្លួនបាត់។ លុះ​នៅ​ថ្ងៃកើតហេតុ ស្ត្រី​រងគ្រោះ​បានឃើញ​ជនសង្ស័យ​នៅ​ម្តុំ​ផ្សារ​ធំថ្មី​ក៏​ប្តឹង​សមត្ថកិច្ច​មូលដ្ឋាន​ឱ្យ​ចាប់ខ្លួន​តែម្តង៕

adverise with khmeread

មតិយោបល់