samsung-banner
adverise with khmeread

មន្ត្រី​យោធា​ម្នាក់​លេង​ផ្តេសផ្តាស់លើនារីគិតលុយ ​ត្រូវ​ប៉ូលិស​វ៉ៃខ្នោះ​

Unnamed

    ភ្នំពេញ ៖ មន្ត្រី​យោធា​ម្នាក់ បន្ទាប់ពី​ផឹកស៊ី​រួច​គិតលុយ ពេល​នារី​វ័យក្មេង​ដែលជា​អ្នក​គិត​លុយ​ទៅប្រាប់​ថា នៅ​ខ្វះ​ថ្លៃ​ទឹក​ក្រួច​២​កំប៉ុង ហើយបុរសរូបនោះបាន​យកដៃ​ទៅបុក​ប្រដាប់​ភេទ​នារី​រូបនោះ​ជាច្រើនលើក ធ្វើឱ្យ​នាង​ស្រែក​ឆោឡោ ហើយ​ត្រូវ​ប៉ូលិស​វ៉ៃខ្នោះ​តែម្តង។​

    ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង១០ ​និង​១០​នាទី​យប់ ថ្ងៃទី​៤ ខែធ្នូ ឆ្នាំ​២០១៦ នៅ​ហាង មនោ​រម្យ ត្រជាក់ចិត្ត លក់​គ្រឿងក្លែម​គ្រប់មុខ ស្ថិត​តាម​បណ្ដោយ​ផ្លូវ​រថភ្លើង ស្ថិត​ក្នុងភូមិ​ដំណាក់ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ។​

    ប៉ូលិស​និយាយថា ជនបង្ក​ឈ្មោះ ​សុខ នី​ម ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ ជា​មន្ត្រី​យោធា ស្នាក់​នៅផ្ទះ​លេខ​២ ផ្លូវលំ ភូមិ​ព្រៃ​មូល សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ។ ដកហូត​ម៉ូតូ​ម៉ាក​ ណៃ​ហ​ត​ ពណ៌​ខ្មៅ ស្លាក​លេខ​ភ្នំពេញ 1X-8900។​

    ចំណែក​នារី​វ័យក្មេង​រងគ្រោះ ឈ្មោះ រ​.​ស​.​រ​.​ អាយុ​១៨​ឆ្នាំ មុខរបរ​អ្នក​គិតលុយ ស្នាក់នៅ​សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ។​

    របាយការណ៍​ប៉ូលិស​បាន​បញ្ជាក់ថា មុនពេល​កើតហេតុ​ជនបង្ក​បាន​ចូលទៅ​ហាង​ខាងលើ​ដើម្បី​ផឹកស៊ី​តែម្នាក់ឯង រហូតដល់​គាត់​ផឹកស្រា​បៀរ​អស់​ ២ ​កញ្ច្រែង​សរុប ​១២ ​កំប៉ុង ទើប​មាន​មិត្តភក្ដិ​របស់គាត់​ ២​ នាក់​ប្ដី​ប្រពន្ធ​បានមក​ផឹកស៊ី​ជាមួយ​ទៀត។​

    ក្រោយមក​ពេល​ផឹកស៊ី​រួចហើយ គិតលុយ​ហើយ​បាន​ដើរ​ទៅយក​ម៉ូតូ​ដែល​ដាក់​នៅ​ចំហៀង​ហាង។ ​ពេលនោះ​នារី​វ័យក្មេង​រងគ្រោះ​ដើរទៅ​ប្រាប់​គាត់​ថា "ពូ​នៅ​ខ្វះ​លុយ​ទឹកក្រូច​២​កំប៉ុង"​។​

    ស្រាប់តែ​បន្តិចក្រោយមក​ជនបង្ក​បានរ​ត់ទៅ​យកដៃ​បុក​ប្រដាប់ភេទ​នារី​រងគ្រោះ ពេលនោះ​នារី​រងគ្រោះ​បាន​ព្យាយាម​គេច​ដែរ តែ​ជនបង្ក​បានរ​ត់ទៅ​ម្ដងទៀត ហើយ​ថែមទាំង​ចាប់ដៃ​នារី​រងគ្រោះ​ជាប់ ហើយ​យកដៃ​ទៅបុក​ប្រដាប់ភេទ​នារី​រងគ្រោះ​ដល់​ទៅ​២​ដង​ទៀត ទើប​នារី​រងគ្រោះ​រត់​ទៅប្រាប់​ម្ចាស់​ហាង​ឱ្យ​ទាក់ទង​ទៅ​សមត្ថកិច្ច​មូលដ្ឋាន​ចុះមក​ជួយ​អន្តរាគមន៍ និង​ឃាត់​បុរស​ខាងលើ​យកទៅ​សាកសួរ​បន្ថែម​នៅ​ប៉ុស្ដិ៍​រដ្ឋបាល​ភ្នំពេញ​ថ្មី៕

adverise with khmeread

មតិយោបល់