ប្តី​ញៀន​ថ្នាំ​ខឹង​ប្រពន្ធ​មិនឱ្យ​រួមភេទ​....​មួល​ប្រដាប់ភេទ​ហើម​...​ប្តី​ជាប់​ខ្នោះ

    កណ្តាល ៖  បុរស​ម្នាក់​បាន​ប្រើ​អំពើ​ឃោរឃៅ​មួល​ប្រដាប់ភេទ​ប្រពន្ធ​ខ្លួនឯង​ឡើង​ហើម​ដែល​អំពើហិង្សា​នេះ​កើតឡើង​នៅ​ថ្ងៃទី​០៥​ ធ្នូ​ ឆ្នាំ២០១៦​ ម៉ោង​០៣ ​និង​១០​នាទី ចំណុច​ផ្ទះ​ជនរងគ្រោះ ភូមិ​ព្រែក​ហូរ​កើត​១​ សង្កាត់​ព្រែក​ហូរ ក្រុង​តាខ្មៅ ខេត្តកណ្តាល​។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​(​ប្រពន្ធ​)​ ឈ្មោះ ​ឆ.ច អាយុ​២៨​ឆ្នាំ ជនជាតិខ្មែរ ទី​លំ​នៅ​ភូមិ​ព្រែក​ហូរ​កើត​១ សង្កាត់​ព្រែក​ហូរ​ក្រុង​តាខ្មៅ ខេត្តកណ្តាល មុខរបរ កម្មការិនី​រោងចក្រ​។​

    ចំណែក​ជនល្មើស​ (​ប្តី​)​ ឈ្មោះ ​ហៀ​ង ហួត អាយុ​៣៦​ឆ្នាំ ជនជាតិខ្មែរ​ទីលំនៅ ភូមិ​ព្រែក​ហូរ​កើត​១ សង្កាត់​ព្រែក​ហូរ​ ក្រុង​តាខ្មៅ ខេត្តកណ្តាល មុខរបរ​នេសាទ​ត្រី​ (​ឃាត់ខ្លួន​)​។​

    ប៉ូលិស​ន្ត​ថា នៅវេលា​កើតហេតុ​ខាងលើ ជនល្មើស​ជា​ប្តី​បាន​ត្រឡប់​មកពី​ដាក់​សៃ​​យើ​ន​ចាប់​ត្រី វិញ បាន​ហៅ​ជនរងគ្រោះ​ជា​ប្រពន្ធ​ឱ្យ​បើកទ្វារ ពេល​ប្រពន្ធ​បើកទ្វារ​​រួច ស្រាប់តែ​ជនល្មើស បាន​ចាប់​ក្របួច​សក់​ប្រពន្ធ​បង្ខំ​ឱ្យ​ផឹកទឹក​មួយ​កែវ​ដែល​ប្រពន្ធ​សង្ស័យថា "​ជា​ទឹក​ដែល​សល់​ពី​ជក់​គ្រឿងញៀន​"​។ ព្រោះ​ប្តី​របស់គាត់​តែងតែ​ជក់​គ្រឿងញៀន​ជា​ញឹកញាប់​។​ ទើប​គាត់​មិន​ព្រម​ផឹក​តាម​ប្តី​បង្ខំ ហើយ​ទឹក​នោះ​ក៏​កំពប់​អស់​ទៅ។​

    បន្ទាប់មក​ជនរងគ្រោះ​បាន​ដើរទៅ​បត់ជើងតូច​ទៅ លុះ​ពេល​ត្រឡប់​មកពី​បត់ជើងតូច​វិញ ជនល្មើស​ជា​ប្តី​ក៏បាន​សុំ​ប្រពន្ធ​រួមភេទ​ជាមួយ។​ ជនរងគ្រោះ​ជា​ប្រពន្ធ​បាន​យល់ព្រម។ ​ពេលនោះ​ស្រាប់តែ​ជនល្មើស​យកដៃ​ក្តិច​មួល​ប្រដាប់ភេទ​បណ្តាលឱ្យ​ហើម​ជាំ ដោយសារ​ខឹង​ប្រពន្ធ មិន​ធ្វើ​ម្ហូប​ទុក​ឱ្យ​និង​និយាយ​តមាត់​ច្រើនពេក។​

    ដោយមាន​ការឈឺ​ចុកចាប់​មុខរបួស​ពេក​ទើប​ម្តាយក្មេក​បាន​ដឹក​ជនរងគ្រោះ​មក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ជ័យ​ជំ​នះ និង​បាន​ប្តឹង​សមត្ថកិច្ច​ជួយ​អន្តរាគមន៍​ធ្វើការ​ឃាត់ខ្លួន​ជនល្មើស​បញ្ជូន​មកកាន់​អធិការដ្ឋាន​ប៉ូលិស​ក្រុង​តាខ្មៅ ​ដើម្បី​ធ្វើការ​សាកសួរ និង​បន្ត​ចាត់ការ​តាម​នីតិវិធី។

    នៅ​ចំពោះមុខ​សមត្ថកិច្ច​ជនល្មើស​បាន​សារភាពថា​៖ ខ្លួន​ពិតជា​បាន​ប្រើ​អំពើហិង្សា​បួល​​ប្រដាប់ភេទ​ប្រពន្ធ​របស់ខ្លួន​ពិតប្រាកដ​មែន ដោយសារ​ខឹង​ប្រពន្ធ​មិន​ធ្វើ​ម្ហូ​ម​ទុក​ឱ្យ​ហូប និង​និយាយ​តមាត់​ច្រើនពេក​មិន​ស្តាប់​ប្តី រីឯ​ទឹក​ដែល​ខ្លួន​យក​ឱ្យ​ប្រពន្ធ​ផឹក​នោះ​គឺជា​ទឹក​គោ​ជល់​មិនមែនជា​ទឹក​ថ្មាំ​ញៀន​ទេ។ ចំពោះ​បញ្ហា​គ្រឿងញៀន​វិញ​ខ្លួន​ធ្លាប់ប្រើ​ប្រាស់​រយៈពេល​៣​ឆ្នាំ​មកហើយ៕

Unnamed %281%29
adverise with khmeread
Loading ad ...