adverise with khmeread 321312

លួចដោយប្រើហិង្សាឃាត់ខ្លួន២នាក់

    តាកែវ ៖ ប៉ូលិស​ក្រុង​ដូន​កែវ​និង​ប៉ូលិស​ស្រុក​ត្រាំកក់​បាន​ឃាត់ខ្លួន​បុរស​២​នាក់​បន្ទាប់ពី​បានធ្វើ​សកម្មភាព​លួច​ដោយ​ប្រើ​ហិង្សា​កាលពី​វេលា​ម៉ោង​៨​កន្លះ​ព្រឹក​ថ្ងៃទី ១៨​មករា​ឆ្នាំ​២០១៦​នេះ​នៅ​ចំណុច​ភូមិ​ធ្យា ឃុំ​លាយ​បូរ ស្រុក​ត្រាំកក់ តាកែវ ។​
     ប៉ូលិស​និយាយថា ជនសង្ស័យ​ចំនួន​២​នាក់​ពីបទ​ល្មើស​លួច​ដោយ​ហិង្សា ទៅលើ​ជនរងគ្រោះ កាលពី​ថ្ងៃទី​១៥​មករា​ឆ្នាំ​២០១៦​វេលា​ម៉ោង​៩​ព្រឹក​នៅ​ចំណុច​ភូមិ​ធ្យា ឃុំ​លាយ​បូរ ស្រុក​ត្រាំកក់ តាកែវ ។​
    ប៉ូលិស​បន្តថា ជនសង្ស័យ​ឈ្មោះ​ប៉ក់ ពេជ្រ​ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ​នៅ​ភូមិ​តា​មូង​ឃុំ​លំចង់​ស្រុក​សំរោង ខេត្តតាកែវ​និង​២-​ឈ្មោះ​សែម កូ​ភេទ​ប្រុស​អាយុ​២៧ឆ្នាំ​នៅ​ភូមិ​ធ្យា ឃុំ​លាយ​បូរ ស្រុក​ត្រាំកក់ ខេត្តតាកែវ ។​
     បច្ចុប្បន្នកំពង់​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត ។​

adverise with khmeread

មតិយោបល់