ព័ត៌មាន​លម្អិត​ស្តីពី​ភ្លើង​ឆេះ​ផ្ទះសំណាក់ ​"​ភូមិ​ឧទ្យាន" ​នៅក្នុង​ក្រុង​សៀមរាប​

    សៀមរាប​ ៖ មាន​អគ្គិភ័យ​ឆាបឆេះ​ផ្ទះសំណាក់​អស់​ចំនួន ០៣ ​ផ្នែក​ខាងលើ ដែល​ផ្ទះសំណាក់​នេះ​មាន​រៀង​ជា​អក្សរ U មាន​ទីតាំង​ស្ថិតនៅ​ភូមិ​ស្ទឹង​ថ្មី សង្កាត់​ស្វាយដង្គុំ ក្រុង​-​ខេត្តសៀមរាប​កាលពី​វេលា​ម៉ោង ០៦ នាទី​ព្រឹក​ថ្ងៃទី​០៥ ខែធ្នូ ឆ្នាំ​២០១៦ នេះ។​

    ប៉ូលិស​បានឱ្យដឹងថា ករណី​អគ្គិភ័យ​នេះ​បណ្ដាលមកពី​ឆ្លង​ចរន្ត​អគ្គីសនី​កង្ហារ​នៅជាប់​ពិ​ដាន​ផ្ទះ​កណ្ដាល ធ្វើឱ្យ​ឆេះ​ពិ​ដាន ធ្លាក់​ភ្លើង​មកលើ​របស់របរ​នៅ​ជាន់​ខាងលើ ដូចជា​ពូក​គ្រែ​សំរាប់​បុគ្គលិក និងខ្នើយ​សម្រាប់​គេង ហើយ​បាន​រាលដាល​ដល់ផ្ទះ ០២ ​ល្វែង​ទៀត​ឆេះ​អស់​ផ្នែក​ខាងលើ​ដូចគ្នា ក្នុង​ហេតុ​ការ​នេះ​បណ្ដាល​ឈ្មោះ គឹម ខេន ភេទ​ប្រុស អាយុ៤០​ឆ្នាំ រងរបួស​ធ្ងន់ ដោយសារ​លោត​ទម្លាក់​ពីលើផ្ទះ ហើយ​ត្រូវបាន​ក្រុមគ្រួសារ​ដឹក​យកទៅជួយ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាមៗ​ផងដែរ​។​

    ប៉ូលិស​បន្តថា ផ្ទះសំណាក់​ខាងលើនេះ​មានឈ្មោះ ​"​ភូមិ​ឧទ្យាន"​ ដែលមាន​ម្ចាស់​កម្មសិទ្ធិ​ឈ្មោះ វ៉ាន់ ឈន់ ភេទ​ប្រុស អាយុ​៦៩​ឆ្នាំ​។ ប៉ុន្តែ​ផ្ទះសំណាក់​នេះ​ត្រូវ​បានឱ្យ​កូន​ឈ្មោះ គឹម ខេន ភេទ​ប្រុស អាយុ៤០​ឆ្នាំ ជា​អ្នកកាន់កាប់​មើល​ការខុសត្រូវ​។​

    គ្រោះ​អគ្គិភ័យ​នេះ​បណ្ដាលឱ្យ​ខូចខាត​របស់របរ​នៅ​ខាងលើ​ទាំងស្រុង បើតាម​ការរៀបរាប់​ពី​ឈ្មោះ វ៉ាន់ ឈន់ ម្ចាស់ផ្ទះ​សំណាក់​បាន​ឱ្យ​ដឹងថា របស់របរ​ទាំងនោះ​បើ​គិត​ជា​ទឹកប្រាក់​មិន​ច្រើន​ប៉ុន្មាន​នោះទេ​។​

    ករណីនេះ​ត្រូវបាន​កម្លាំង​ប៉ូលិស​និង​កម្លាំង​កងរាជអាវុធហត្ថ​ចុះជួយ​អន្តរាគមន៍​ភ្លាមៗ ដែល​ដឹកនាំ​ដោយ​លោក​វរៈសេនីយ៍ឯក សំ សុជាតិ ស្នងការរង ទទួលបន្ទុក​អាវុធជាតិផ្ទុះ និង​អគ្គិភ័យ និង​លោក​វរៈសេនីយ៍ឯក មាស សាង ប្រធានការិយាល័យ​នគរបាល​ពន្លត់អគ្គិភ័យ​ខេត្តសៀមរាប និង​លោក​វរៈសេនីយ៍ឯក ស្រី យូ​រ៉ា មេបញ្ជាការរង​កង​រាជ​វុ​ធ​ហត្ថ​ខេត្តសៀមរាប រួមទាំង​មន្ត្រី​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន និង​បងប្អូន​ប្រពល​រដ្ឋ​ជាច្រើន​នាក់​ទៀត​។​

    ក្នុងការ​ព​ន្ល​ត​អគ្គីភ័យ​ខាងលើនេះ​សមត្ថកិច្ច​បាន​ប្រើប្រាស់​ឡាន​ព​ន្ល​ត​អគ្គិភ័យ​ចំនួន ០៨​ គ្រឿង ក្នុងនោះ​មាន​ឡាន​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ចំនួន ០៤​គ្រឿង និង​ឡាន​កងរាជអាវុធហត្ថ​ចំនួន ០៤​គ្រឿង ហើយ​ប្រើប្រាស់​ទឹក​បាញ់​ពន្លត់​អស់​ជាច្រើន​ឡាន​។​ ​ភ្លើង​បាន​រលត់ទៅវិញ​ទាំងស្រុង​នៅវេលា​ម៉ោង ០៧​ និង​៣០​នាទី ករណីនេះ​មិន​បណ្តាលឱ្យមាន​គ្រោះថ្នាក់​ដល់​ភ្ញៀវ​ស្នាក់នៅ​ទីនោះ រួមទាំង​ផ្ទះ​ប្រជាពលរដ្ឋ​នៅក្បែរនោះ​ផងដែរ​។​

    សូមបញ្ជាក់​ផង​ដែល​ផ្ទះសំណាក់​កើតហេតុ​ខាងលើ​ផ្តើមចេញពី ឆ្លង​ចរន្ត​អគ្គិសនី​កង្ហារ​ពិ​ដាន ផ្ទះ​កណ្ដាល​ជាន់​ផ្ទាល់​ដី​មាន​ទំហំ ០៨ គុណ ១៥​ម៉ែត្រ បណ្ដាល​ឱ្យ​រាលដាល​ដល់ផ្ទះ ០២ ​ល្វែង​ទៀត​ឆេះ​ផ្នែក​ខាងលើ​ទាំងស្រុង​មាន​ទំហំ​មាន ០៨ គុណ ៣០​ម៉ែត្រ​៕

Unnamed %283%29
adverise with khmeread
Loading ad ...