ប្រទះឃើញ​បុរស​ជនជាតិ​អូស្ត្រាលី​ម្នាក់​ដេកស្លាប់​ក្នុង​ផ្ទះជួល​

    ភ្នំពេញ ៖ បុរស​ជនបរទេស​ម្នាក់​ត្រូវបាន​គេ​ប្រទះឃើញ​ដេកស្លាប់​នៅផ្ទះ​លេខ​១៤២A៨ ផ្លូវ​១៧២ ក្រុមទី​១៨ សង្កាត់​ជ័យជំនះ ខណ្ឌដូនពេញរាជធានី​ភ្នំពេញ កាលពី​វេលា​ម៉ោង​១១​ និង​៣០​នាទី​ថ្ងៃត្រង់ ថ្ងៃទី​៥ ​ធ្នូ​ ឆ្នាំ​២០១៦​នេះ តែ​នៅ​មិនទាន​ដឹង​ពី​មូលហេតុ​នៅឡើយ។​

    ប្រភព​បឋម​បានឱ្យដឹងថា ជនរងគ្រោះ​ឈ្មោះ WOSS MICHAEL LINZ​ ភេទ​ប្រុស​ជនជាតិ​អូស្ត្រាលី អាយុ៣៣​ឆ្នាំ កាន់​លិខិតឆ្លងដែន​លេខU0993971​។​

    បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​នេះ សមត្ថកិច្ច​ចម្រុះ និង​តំណាង​ស្ថានទូត​អូស្ត្រាលី បាន​ចុះ​ធ្វើ​កោសល្យ​ពិច្ឆ័យ ប៉ុន្តែ​នៅ​មិនទាន់​ដឹង​ពី​មូលហេតុ​ស្លាប់​នៅឡើយ។​

    គួររំលឹកថា មាន​បុរស​ជនជាតិ​អូស្ត្រាលី​ម្នាក់ ដេកស្លាប់​នៅ​បន្ទប់​ទឹកជា​ន់ទី​២ ក្នុង​បន្ទប់​លេខ​២០២​នៅផ្ទះ​សំណាក់​ទន្លេសាប បង្ក​ឱ្យ​មានការភ្ញាក់ផ្អើល​ដល់​ស​ម​ត្ថ​កិច្ច​មូលដ្ឋាន​ចុះទៅ​ត្រួតពិនិត្យ ដែល​ករណីនេះ​មកពី​ជនរងគ្រោះ​ប្រើប្រាស់​គ្រឿងញៀន​ហួស​កម្រិត។​

    ហេតុការណ៍​ខាងលើនេះ បាន​កើតឡើង​កាលពី​ម៉ោង​៨​ និង​៣០​នាទី​ព្រឹក ថ្ងៃទី​១ ខែធ្នូ ឆ្នាំ​២០១៦ នៅ​ចំណុច​ផ្ទះសំណាក់​យីហោ​ទន្លេសាបទីតាំង​លេខ​៤​ និង​៦ ផ្លូវ​១០៤ ក្រុម​៨១ ភូមិ​៨ សង្កាត់​វត្តភ្នំ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ។​

    ប៉ូលិស​មូលដ្ឋាន​បានឱ្យដឹងថា ជនរងគ្រោះ​មានឈ្មោះ ALLEN MARK WAYNE ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ ជនជាតិ​អូស្ត្រាលី ជា​អ្នក​ទេសចរណ៍កាន់​លិខិតឆ្លងដែន​លេខ N៩១៤២៧១៤។​

    ប្រភព​ជំហាន​ដំបូង​បានឱ្យដឹងថា ជនបរទេស​ខាងលើ​បាន​ចូលមក​ស្នាក់​បន្ទប់​លេខ​២០២ តាំងពី​ថ្ងៃទី​១៥ តុលា ២០១៦ ហើយ​នៅ​ល្ងាចម៉ោង​៥ ថ្ងៃទី​៣០ វិច្ឆិកា​២០១៦ ជនរងគ្រោះ​បាន​ចុះមក​អង្គុយលេង​ធម្មតា​។​

    លុះ​នៅ​ព្រឹក​ថ្ងៃកើតហេតុ ដោយ​មិនឃើញ​ជនរងគ្រោះ ចេញពី​បន្ទប់ និង នៅពេល​អ្នក​ឡើង​រៀប​បន្ទប់​ធុំក្លិន​ស្អុយ​ក៏បាន​គោះទ្វារ​គ្មានការឆ្លើយតប​។ ទើប​ខាង​ផ្ទះសំណាក់​ទន្លេសាប​យក​សោ​ចាក់​ក៏​ឃើញ​បុរស​ជនជាតិ​អូស្ត្រាលី​ដេកស្លាប់​នៅក្នុង​បន្ទប់ទឹក ហើយ​ក៏បាន​រាយការណ៍​ជូនសមត្ថកិច្ច​មូលដ្ឋាន ចុះមក​ត្រួតពិនិត្យ​តែម្តង​។​ នៅក្នុង​បន្ទប់​បុរស​ខាងលើ​សមត្ថកិច្ច​រកឃើញ​ថ្នាំញៀន ​និង​សម្ភារៈប្រើប្រាស់​គ្រឿងញៀន​មួយចំនួន។​

    ក្រោយពី ត្រួតពិនិត្យ​រួច សមត្ថកិច្ច​ក៏​យក​សព​ទៅ​តម្កល់ទុក​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត ហើយ​ខាង​មន្ត្រី​ជំនាញ​កោសល្យវិច្ឆ័យ​ចុះ​ពិនិត្យកន្លែងកើតហេតុ​និយាយថា​ករណី​ខាងលើនេះ​មកពី​ជនរងគ្រោះ​ប្រើ​គ្រឿងញៀន​ច្រើន​ទើ​បណ្តាល​ឱ្យស្លាប់​ដោយ​គាំងបេះដូង៕


Unnamed adverise with khmeread
Loading ad ...